ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ត្រៀមបញ្ជូនទ័ព ៤០០០នាក់ ទៅក្បែរ រុស្ស៊ី
រដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីក្រុងបែរឡាំង លោក Boris Pistorius បានប្រកាសក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ERR កាលពីថ្ងៃអង្គារទី៤ខែតុលាថា ប្រទេសអាល្លឺម៉ង់និងលីទុយអានី កំពុងធ្វើការជាមួយគ្នា លើការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការដាក់ពង្រាយកងពលតូចអាល្លឺម៉ង់ ទៅកាន់រដ្ឋបាល់ទិក។

លោកបានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុនថា ទីក្រុងបែរឡាំង គ្រោងបញ្ជូនទាហានចំនួន ៤០០០នាក់ទៅកាន់ប្រទេសលីទុយអានី ដែលនៅទីនោះមានទ័ពអាល្លឺម៉ង់ប្រហែល១៥០០នាក់កំពុងឈរជើងរួចទៅហើយ ជាផ្នែកមួយនៃកងប្រយុទ្ធរបស់អង្គការណាតូ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោកពន្យល់ថា ចំណាត់ការនេះ នឹងធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវនៅក្នុងក្រុមភាគខាងកើត។

ទោះបីជាយ៉ាងណាក៏ដោយ លោក Pistorius សង្កត់ធ្ងន់ថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ មុនពេលទាហានអាចដាក់ពង្រាយបាន ប៉ុន្តែលោកបញ្ជាក់ថា អាល្លឺម៉ង់ និងលីទុយអានី រំពឹងថានឹងមានកិច្ចព្រមព្រៀងច្បាស់លាស់ អំពីរបៀបអនុវត្តផែនការនេះ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។
គួររម្លឹកថា ដោយសារតែជម្លោះនៅអ៊ុយក្រែន, អាល្លឺម៉ង់ កាលពីខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសន្តិសុខជាតិលើកដំបូងមិនធ្លាប់មានរបស់ខ្លួន ដែលចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ អឺរ៉ូ-អាត្លង់ទិក និងជាកម្លាំងដែលបង្កហានិភ័យដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ បញ្ជូនកងទ័ពរាប់រយនាក់ មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ