ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ សុំសាធារណជនកុំចែករំលែករូបភាព និងវីដេអូរបស់ក្មេងប្រុសដែលបាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកក
លោកឧត្តមសេនីយទោ Archayon Kraithong អ្នកនាំពាក្យប៉ូលិសជាតិថៃបានស្នើសុំ ក៏ដូចជាអំពាវនាវដល់សាធារណជនឲ្យចៀសវាងការចែករំលែករូបភាព និងឃ្លីបវីដេអូទាក់ទងទៅនឹងអំពើហិង្សាបាញ់ប្រហារសម្លាប់មនុស្ស ២ នាក់ និង ៥ នាក់រងរបួសរបស់ខ្មាន់កាំភ្លើងដែលជាអនីតិជនវ័យ ១៤ ឆ្នាំកាលពីថ្ងៃទី៣ ខែតុលានៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ។

ទន្ទឹមនោះ បន្ទាប់ពីបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសហើយនោះ, លោក Archayon បានចេញការព្រមានដល់អ្នកប្រើប្រាស់បណ្ដាញសង្គម កុំឲ្យចែករំលែករូបភាព ឬវីដេអូឃ្លីបដែលទាក់ទងនឹងហេតុការណ៍បាញ់រះ រួមទាំងរូបភាពក្នុងព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពនៃអ្នកស្លាប់ និងអ្នករបួសផងដែរ ដោយសារតែលោកគិតទៅដល់សារៈសំខាន់នៃការយល់ដឹង ជាពិសេសខ្លឹមសារបែបនេះអាចបង្កផលប៉ះពាល់ទៅដល់ក្រុមគ្រួសារដែលជនរងគ្រោះ ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “ឧប្បត្តិហេតុហិង្សាបែបនេះច្រើនតែបង្កឲ្យមានកំហឹង ការអាក់អន់ចិត្ត ការសោកសៅ ការភ័យខ្លាច និងការថប់បារម្ភក្នុងចំណោមសាធារណជន ។ ជាពិសេសការចែករំលែក ក៏ដូចជាការបញ្ជូនបន្តរូបភាព ឬវីដេអូដែលមានក្រាហ្វិកច្រើនហួសហេតុ មិនផ្ដល់ផលប្រយោជន៍អ្វីឡើយ ហើយអាចមានផលវិបាកអវិជ្ជមានទ្រង់ទ្រាយធំលើបុគ្គល និងសង្គមទាំងមូលផងដែរ” ។

លោកបានបន្ថែមថា វាក៏អាចរំលោភលើសិទ្ធិឯកជនភាពផ្ទាល់ខ្លួន និងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកដែលមើលខ្លឹមសារនេះផងដែរ ។ លើសពីនេះ ការបង្ហាញ ឬការបញ្ជូនបន្តរូបភាពអ្នករបួស ឬបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុបែបនេះ គឺជាការរំលោភសិទ្ធិផ្ទាល់ខ្លួន ។
ស្របពេលជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យសាធារណជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ ព្រមទាំងបានជំរុញឲ្យបុគ្គលផ្តល់ព័ត៌មានណាដែលមានប្រយោជន៍ដល់ភ្នាក់ងារអនុវត្តច្បាប់ ជាពិសេសត្រូវអនុវត្តការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ ឬចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ជាចុងក្រោយ លោក Archayon បានលើកទឹកចិត្តដល់ឪពុកម្តាយ និងអាណាព្យាបាលឲ្យធ្វើការណែនាំ ក៏ដូចជាអប់រំកូនៗ និងក្មេងជំទង់របស់ពួកគេអំពីអាកប្បកិរិយាប្រកបដោយការទំនួលខុសត្រូវនៅលើអនឡាញ និងផលប៉ះពាល់ផ្លូវចិត្តដែលអាចកើតមាននៃការមើលខ្លឹមសារហិង្សាណាមួយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ