Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង

បានផុស

នៅ

ក្រសួងការពារជាតិបាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលា ថា ក្នុងមួយយប់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបាញ់បង្ហោះដោយអ៊ុយក្រែនចំនួន ៣១គ្រឿង នៅលើតំបន់ Belgorod, Bryansk និង Kursk ជាប់ព្រំដែនអ៊ុយក្រែន។ យ៉ាងណាមិញក្នុងហេតុការណ៍នេះពុំមានជនរងគ្រោះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក កងកម្លាំងអ៊ុយក្រែនបានបាញ់គ្រាប់បែកចង្កោម នៅតាមភូមិជាច្រើន ក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Bryansk នៃប្រទេសរុស្ស៊ី។ នេះបើតាមអភិបាលខេត្តលោក Alexander Bogomaz បាននិយាយនៅលើបណ្ដាញ Telegram ។ លោក​បាន​បន្ថែម​ថា មិន​មាន​អ្នក​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ បើ​ទោះ​ជា​ផ្ទះ​ជា​ច្រើន​ត្រូវ​បាន​រង​ការ​ខូច​ខាត។

ចំពោះរបាយការណ៍នេះ អ្នកកាសែតមិនអាចសុំការអត្ថាធិប្បាយពីរដ្ឋាភិបាលក្នុងទីក្រុងកៀវនៅឡើយទេ។ ចំណែកគ្រាប់បែកចង្កោមដែលអ៊ុយក្រែនកំពុងប្រើ គឺបានមកពីអាមេរិក ហើយប្រទេសនេះបានសន្យាថានឹងប្រើវាដើម្បីកម្ចាត់ការប្រមូលផ្តុំទាហានសត្រូវ។

ងាកទៅមន្ត្រីរុស្ស៊ីនៅទីក្រុង Bryansk និងតំបន់ផ្សេងទៀតដែលជាប់ព្រំដែនអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនម្តងហើយម្តងទៀតអំពីការបាញ់ផ្លោងមិនរើសមុខ ទើបបានជាខ្លួនចាំបាច់ត្រូវតបត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ​ ជួយឡើងអស់ពីខ្លួន

ចុចអាន៖ អាល្លឺម៉ង់ ត្រៀមបញ្ជូនទ័ព ៤០០០នាក់ ទៅក្បែរ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម