Connect with us

ព័ត៌មានអន្ដរជាតិ

បាត់ខ្លួនទាហាន ២៣នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅឥណ្ឌា

បានផុស

នៅ

ដោយសារភ្លៀងធ្លាក់ខ្លាំងពេក ទឹកជំនន់បានបន្តជន់ឡើងបណ្ដាលឱ្យបាត់ខ្លួនទាហាចំនួន ២៣នាក់ ក្នុងរដ្ឋ Sikkim ភាគឦសាននៃប្រទេសឥណ្ឌា ខណៈផ្លូវនៅក្នុងទីក្រុងនៃរដ្ឋនេះត្រូវបានកាត់ផ្តាច់។ នេះបើតាមរបាយការណ៍ពីមន្ត្រីការពារជាតិបាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា “បុគ្គលិកការពារជាតិចំនួន ២៣នាក់ត្រូវបានបាត់ខ្លួន ហើយរថយន្តមួយចំនួនត្រូវបានលិចនៅក្រោមជម្រាលភ្នំ ខណៈប្រតិបត្តិការស្វែងរកជនរងគ្រោះ កំពុងដំណើរការ” ។

មុនពេលបាត់ខ្លួនទាហាន នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានអំពីការរអិលបាក់ដី និងការរំខានដល់ជើងហោះហើរ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃរដ្ឋ Sikkim ។

យោងតាមអ្នកនាំពាក្យកងទ័ពលោក Anjan Basumatary បាននិយាយថា ផ្លូវហាយវេដ៏សំខាន់ដែលតភ្ជាប់ពីរដ្ឋ Sikkim ទៅរដ្ឋ West Bengal ត្រូវបានខ្ទាស់ ហើយផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

លោក V S Pathak ប្រធានរដ្ឋលេខាធិការបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សប្រហែល ១៥,០០០នាក់ដែលរស់នៅក្នុងតំបន់នោះទំនងជារងផលប៉ះពាល់ ហើយយ៉ាងហោចណាស់ស្ពានសំខាន់ៗចំនួន ៨ ត្រូវបានទឹកនាំទៅជាមួយ។ ពេលនេះដោយសារភ្លៀងនៅតែបន្តធ្លាក់បន្តឥតឈប់ និងព្យុះផ្គររន្ទះផង ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់ទឹកជំនន់ កំពុងរាំងស្ទះ៕

សូមទស្សនាវីដេអូខ្លីខាងក្រោម!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង

ចុចអាន៖ ប៉ាគីស្ថាន បញ្ជាឲ្យជនជាតិអាហ្វហ្គានីស្ថាន ១.៧លាននាក់ ចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម