Connect with us

ព័ត៌មានអន្ដរជាតិ

នាយកប្រតិបត្តិ​ Apple លក់ភាគហ៊ុនបានជាង ៤១​ លានដុល្លារ

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលក់ភាគហ៊ុនដែលមានតម្លៃប្រហែល ៤១ លានដុល្លារបន្ទាប់ពីការបង់ពន្ធ ដែលជាការលក់ដ៏ធំបំផុតរបស់លោកក្នុងរយៈពេលជាង ២ ឆ្នាំ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះក្នុងកម្រិតមួយនាពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមគណៈកម្មការមូលបត្រអាមេរិកបានឲ្យដឹងថា លោក Tim Cook បានលក់ភាគហ៊ុនប្រហែល ២៤១,០០០ ហ៊ុន​ ក្នុងចំណោមភាគហ៊ុនប្រហែល ២៧០,០០០ ផ្សេងទៀត ។ ប៉ុន្តែលោកនៅតែមានភាគហ៊ុនប្រហែល ៣.២៨ លានផ្សេងទៀត នៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ដែលលោកធ្លាប់ធ្វើការអស់រយៈពេលជាង ២ ទសវត្សរ៍ ។

ទន្ទឹមនោះ ការលក់ភាគហ៊ុននេះកើតមានឡើង បន្ទាប់ពីលោកបានកាត់បន្ថយប្រាក់ខែប្រហែល ៤០ ភាគរយមកត្រឹម ៤៩ លានដុល្លារនៅឆ្នាំ ២០២៣ ។

ដោយឡែក នាយកប្រតិបត្តិ Apple ផ្សេងទៀតក៏បានបង្ហាញពីការលក់ភាគហ៊ុនផងដែរ រួមទាំងអនុប្រធានជាន់ខ្ពស់លោកស្រី Deirdre O’Brien និងលោកស្រី Katherine Adams ដែលបានលក់ភាគហ៊ុនចំនួន ១១.៣ លានដុល្លារក្នុងម្នាក់ៗ ។

គួរបញ្ជាក់ថា ការលក់ភាគហ៊ុនចុងក្រោយរបស់លោក Tim Cook គឺនៅក្នុងខែសីហា ឆ្នាំ ២០២១ នៅពេលដែលលោកបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple ជាង ៧៥០ លានដុល្លារ បន្ទាប់ពីធ្វើជានាយកប្រតិបត្តិបានមួយទសវត្សរ៍ ហើយបន្ទាប់ពីបង់ពន្ធរួច លោកចំណេញបាន ៣៥៥ លានដុល្លារឯណោះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ BNN Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម