Connect with us

ព័ត៌មានអន្ដរជាតិ

ទូរស័ព្ទថ្មីរបស់ Google នឹងដំណើរការបញ្ញាសិប្បនិម្មិត AI

បានផុស

នៅ

កាលពីថ្ងៃពុធ ទី៤ ខែតុលា Google បាននិយាយថា ទូរស័ព្ទ Pixel ចុងក្រោយបំផុតរបស់ខ្លួន នឹងមានបញ្ញាសិប្បនិម្មិត (AI) ដំណើរការនៅលើឧបករណ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pixel 8 Pro របស់ Google នឹងអនុវត្តមុខងារ AI ជាក់លាក់នៅលើឧបករណ៍ ជំនួសឱ្យការពឹងផ្អែកលើការផ្ទេរទិន្នន័យពីមជ្ឈមណ្ឌលទិន្នន័យ Cloud ដែលត្រូវការកម្រិតបញ្ជូនខ្លាំង ជាពិសេសមានឧបករណ៍ប្រាប់សីតុណ្ហភាពទូរស័ព្ទទៀតផង ។

លោក Rick Osterloh អនុប្រធានជាន់ខ្ពស់ផ្នែកឧបករណ៍ និងសេវាកម្មនៅ Google និយាយថា “ក្រុម AI របស់ក្រុមហ៊ុនបានស្វែងរករបៀបបំបែកម៉ូដែល AI ទៅជាកំណែដែលមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីដំណើរការលើទូរស័ព្ទ Pixel ។ ក្រោយមកសមត្ថភាពនៅលើឧបករណ៍នេះនឹងទៅពង្រីកមុខងារ AI ផ្សេងទៀត ។”

ភ្លាមៗនោះ ក្រុមហ៊ុន Google បាននិយាយដែលថា AI អាចផ្តល់ជំនួយក្នុងពេលជាក់ស្តែង ដូចជាការជ្រើសរើសផ្លូវដ៏ល្អបំផុតសម្រាប់ការឡើងភ្នំ ការរុះរើអ៊ីមែល ឬរៀបចំគម្រោងកម្មវិធីខួបកំណើតជាដើម ។ យ៉ាងណាមិញ ថាមពល AI ជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយនឹងត្រូវបានពង្រឹងបន្តិចម្តងៗ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Todayonline

ចុចអាន៖ មកដឹងពីពាក្យដែលគេស្វែងរកច្រើនបំផុត​លើ Google ក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម