ព័ត៌មានអន្ដរជាតិ
បារាំងបដិសេធការរាតត្បាតនៃសត្វសង្កើច ប៉ុន្តែប្រើឆ្កែហិតក្លិនធ្វើការ
រដ្ឋមន្ត្រីដឹកជញ្ជូនបារាំងបាននិយាយកាលពីថ្ងៃពុធ ទី៤ ខែតុលា ថា សត្វឆ្កែហិតក្លិននឹងជួយត្រួតពិនិត្យរថភ្លើង រកសត្វសង្កើច បន្ទាប់ពីមានរបាយការណ៍ជាច្រើនអំពីការរាតត្បាត ប៉ុន្តែមកដល់ពេលនេះមិនទាន់រកឃើញសង្កើចមួយក្បាលទេ ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Clement Beaune បានឲ្យដឹងថា អ្នកដំណើរប្រហែល ១០ នាក់បានរាយការណ៍អំពីសត្វសង្កើចនៅប្រតិបត្តិករដឹកជញ្ជូនសាធារណៈប៉ារីស RATP និង ៣៧ នាក់ទៀតនៅប្រតិបត្តិករផ្លូវដែក SNCF ។
លោក Beaune មានប្រសាសន៍ថា “នៅពេលមានបញ្ហា ដោះស្រាយវាទៅ យើងមិនបដិសេធទេ ។ មិនមានការរាតត្បាតនៃសត្វសង្កើចនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈទេ ។”

ជាក់ស្ដែងរដ្ឋាភិបាលព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ និងកីឡាអូឡាំពិកទីក្រុងប៉ារីសដែលនឹងធ្វើឡើងឆាប់ៗនេះ ដោយសារការផ្សព្វផ្សាយរូបភាពសត្វសង្កើចតាមមធ្យោបាយដឹកជញ្ជូនសាធារណៈលើបណ្ដាញសង្គម ។

លោក Beaune បាននិយាយថា “ប្រតិបត្តិករដឹកជញ្ជូនសាធារណៈរបស់បារាំងទាំងអស់នឹងជំរុញនីតិវិធីសុខភាពជាទូទៅ និងការប្រយុទ្ធប្រឆាំងនឹងសត្វសង្កើច ជាពិសេសរួមដៃជាមួយក្រុមឆ្កែហិតក្លិន ដែលជាមធ្យោបាយរកសត្វល្អិតដ៏មានប្រសិទ្ធភាពបំផុត” ។ លោកបានបន្ថែមថា រៀងរាល់បីខែម្តង ទិន្នន័យរបាយការណ៍សត្វសង្កើចនឹងត្រូវបានចុះផ្សាយ រួមទាំងការឆ្លងផងដែរ ។

លើសពីនោះ លោក Beaune ក៏មានគម្រោងជួបជាមួយក្រុមហ៊ុនគ្រប់គ្រងសត្វល្អិត និងមានបំណងរៀបចំសន្និសីទអំពីដំណោះស្រាយចំពោះបញ្ហាដែលអាចកើតមាននៅចុងខែតុលាទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រជាជនបារាំង កំពុងភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា