Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការលក់កាំភ្លើងឲ្យក្មេងប្រុស បាញ់ប្រហារក្នុងផ្សារទំនើប

បានផុស

នៅ

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៥ខែតុលា ប៉ូលិសខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ បានចាប់ខ្លួនបុរសពីរនាក់ ខណៈម្នាក់ទៀត ត្រូវបានចាប់បានក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ពីបទលក់កាំភ្លើងទៅឲ្យក្មេងប្រុសអាយុ១៤ឆ្នាំ ដែលធ្វើសកម្មភាពបាញ់ប្រហារនៅផ្សារទំនើបមួយ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្មាន់កាំភ្លើង ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារ នៅឯផ្សារទំនើប Siam Paragon។

មន្ត្រីប៉ូលិសជាន់ខ្ពស់ខេត្តយ៉ាឡា បានប្រាប់ AFP ថា “ប៉ូលិស បានឆ្មក់ចូលផ្ទះរបស់ពួកគេដើម្បីស្វែងរកព័ស្តុតាងបន្ថែមទៀត ទាក់ទងនឹងករណីនេះ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​បាងកក​ដើម្បី​សាកសួរ”។

ក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្តេជ្ញាចាត់វិធានការបង្ការ ខណៈមានសំណួរថ្មីៗអំពីសិទ្ធិគ្រប់គ្រងកាំភ្លើងនៅក្នុងប្រទេសនេះ។

លោក​បាន​ចូលរួម​ក្នុងពិធីស្មិងស្មាធិ៍រយៈពេល​មួយ​នាទី ​នៅ​ផ្សារ​ទំនើប ​មុន​ពេលថ្លែងសារ​​រំលែក​ទុក្ខ​របស់​រដ្ឋាភិបាល ​ដល់​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ។

(រូបថត៖ AFP)

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលបានកាំភ្លើង រួមទាំងកាំភ្លើងដែលអាចកែច្នៃបានផងនោះ គឺជាអ្វីដែលរដ្ឋាភិបាលរបស់លោក នឹងដោះស្រាយជាមួយប៉ូលិស។

លោកសង្កត់ធ្ងន់ថា “ពួកគេអាចទិញទំនិញតាមអនឡាញបាន ដូច្នេះហើយ យើងត្រូវរឹតត្បិតបន្ថែមទៀតចំពោះលទ្ធភាព ដែលយុវជនអាចទទួលបានអាវុធគ្រោះថ្នាក់ទាំងនេះ។ យើងនឹងធ្វើការតាមរយៈដំណើរការគោលនយោបាយ ដោយការគ្រប់គ្រងកាំភ្លើង និងធ្វើឲ្យពួកគេពិបាកក្នុងការទទួលបាន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញារឹតបន្តឹងវិធានការគ្រប់គ្រងកាំភ្លើង ក្រោយហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ១ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម