Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ២ប្រភេទទៀត មានជាតិពុល បណ្តាលឲ្យកុមារស្លាប់

បានផុស

នៅ

និយតករឱសថរបស់ប្រទេសឥណ្ឌាបានរកឃើញថា ស៊ីរ៉ូប៍ក្អក និងស៊ីរ៉ូប៍ប្រឆាំងអាឡ័កស៊ីដែលផលិតដោយក្រុមហ៊ុន Norris Medicines មានជាតិពុល បណ្តាលឲ្យកុមារស្លាប់។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលទីក្រុងដែលី បានចេញរបាយការណ៍នេះ ប៉ុន្មានខែបន្ទាប់ពីស៊ីរ៉ូប៍ក្អកដែលផលិតនៅប្រទេសឥណ្ឌា ត្រូវបានគេផ្សារភ្ជាប់ទៅនឹងការស្លាប់កុមារចំនួន១៤១នាក់ ទូទាំងពិភពលោក។

ស៊ីរ៉ូប៍ទាំងពីរ មួយឈ្មោះ Trimax Expectorant និងមួយទៀតឈ្មោះ Sylpro Plus Syrup គឺមានផ្ទុកសារធាតុ diethylene glycol (DEG) ឬ ethylene glycol (EG) ដូចដែលគេបានរកឃើញនៅក្នុងស៊ីរ៉ូប៍ក្អក ដែលបណ្តាលឲ្យមនុស្សស្លាប់នៅប្រទេសហ្គាំប៊ី អ៊ូសបេគីស្ថាន និងកាមេរូន ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមក។

(រូបថត៖ Guardian Health Pharmacy)

លោក HG Koshia ស្នងការរដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឱសថនៃរដ្ឋ Gujarat បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធទី៤ខែតុលាថា ពួកគេបានត្រួតពិនិត្យរោងចក្ររបស់ក្រុមហ៊ុន Norris កាលពីខែមុន ហើយបានបញ្ជាឲ្យផ្អាកការផលិត។

លោកនិយាយថា “ក្រុមហ៊ុនខាងលើមិនបានអនុលោមតាមច្បាប់នៃការអនុវត្តផលិតកម្មល្អនោះទេ។ ដើម្បីផលប្រយោជន៍សាធារណៈ យើងបានបញ្ជាឲ្យក្រុមហ៊ុនបញ្ឈប់ការផលិត”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Norris មិន​បាន​ឆ្លើយ​តប​ទៅ​នឹងសំណើសុំ​ការ​អត្ថាធិប្បាយឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, Reuters

ចុចអាន៖ ឥណ្ឌា ហាមឃាត់ក្រុមហ៊ុនមួយទៀត ដែលផលិតស៊ីរ៉ូប៍ក្អក ផ្ទុកសារធាតុពុល បណ្តាលឲ្យកុមារស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ៥៩ វិនាទី មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ២ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦

Sokha Hotels

ព័ត៌មានពេញនិយម