Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាចពិភពលោក៣ កំពុងតតាំងគ្នាដើម្បីរុករករ៉ែនៅឋានព្រះចន្ទ

បានផុស

នៅ

ក្រុមអ្នកជំនាញបានព្រមានថា ភពព្រះចន្ទត្រូវបានគេកំណត់ថានឹងក្លាយជា “តំបន់ព្រៃខាងលិចថ្មី” ខណៈប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងដើម្បីទទួលបានសិទ្ធិរុករករ៉ែនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងបន្ទាប់ពីក្របខណ្ឌច្បាប់ដើម្បីអនុញ្ញាតឲ្យមានការរុករករ៉ែនៅលើភពព្រះចន្ទ ត្រូវបានចុះហត្ថលេខាដោយប្រទេសអូស្រ្តាលី កាណាដា អង់គ្លេស ជប៉ុន លុចសំបួ អ៊ីតាលី អារ៉ាប់រួមនិងអង្គការណាសាកាលពីឆ្នាំមុនដែលត្រូវបានគេស្គាល់ថា កិច្ចព្រមព្រៀង Artemis។

ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា ការរុករកអាចម៍ផ្កាយនិងភពព្រះចន្ទអាចចំណាយប្រាក់រាប់ពាន់លានផោន បន្ទាប់ពីអាចម៍ផ្កាយមានលោហធាតុទទឹង១៤០ម៉ាយល៍និងមានតម្លៃប្រមាណ១០,០០០ Quadrillion (១០,០០០,០០០,០០០,០០០,០០០,០០០ដុល្លារ) បានខិតមកជិតផែនដីរបស់យើងកាលពីចុងឆ្នាំមុន។

ក្រុមអ្នកជំនាញបាននិយាយថា ប៉ុន្តែដោយសារការខកខានមិនបានចូលរួមជាមួយប្រទេសរុស្ស៊ីនិងចិននៅក្នុងកិច្ចព្រមព្រៀង Artemis, អតីតរដ្ឋបាលរបស់លោក Trump ត្រូវបានគេចោទប្រកាន់ថា “បង្កឲ្យមានការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដល់សន្តិសុខជាតិ”។

លោក Elya Taichman អតីតនាយកនីតិបញ្ញត្តិរបស់អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham បានប្រាប់កាសែត Politico ថា “ជាអកុសល រដ្ឋបាល Trump បានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិកាន់តែខ្លាំង និងបានប្រថុយប្រថានចំពោះឱកាសសេដ្ឋកិច្ចដែលខ្លួនសង្ឃឹមថានឹងទទួលបានពីបរិយាកាសខាងក្រៅ ដោយសារតែការខកខានមិនចូលរួមជាមួយរុស្ស៊ីឬចិនក្នុងនាមជាដៃគូសក្តានុពល”។

លោកបានសរសេរថា “ផ្ទុយទៅវិញ កិច្ចព្រមព្រៀង Artemis បានជំរុញឲ្យប្រទេសចិននិងរុស្ស៊ី ឆ្ពោះទៅរកការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហអវកាសទាំងគ្មានភាពភ័យខ្លាច”។

ចាប់តាំងពីសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀង Artemis, ចិនបានស្នើទៅប្រទេសរុស្ស៊ីដើម្បីរួមគ្នាបង្កើតមូលដ្ឋានស្រាវជ្រាវឋានព្រះចន្ទមួយ ប៉ុន្តែអ្នកជំនាញគិតថា រឿងនេះអាចនឹងកំពុងបង្កជាបញ្ហា។

អ្នកជំនាញការខាងនយោបាយលោកស្រី Anne-Marie Slaughter និយាយថា “អាមេរិកនិងចិនគួរតែសហការគ្នានៅទីអវកាស។ ប្រសិនបើសហរដ្ឋអាមេរិកអាចសម្របសម្រួលជាមួយសហភាពសូវៀតស្តីពីគោលនយោបាយអវកាសក្នុងអំឡុងសង្គ្រាមត្រជាក់ អាមេរិកអាចរកឃើញនូវមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននាពេលឥឡូវនេះ”។

លោកស្រី Slaughter ដែលជាអតីតនាយកផ្នែកធ្វើផែនការគោលនយោបាយនៅក្រសួងការបរទេសសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ជឿជាក់ថា ក្រុមរបស់លោកប្រធានាធិបតី Joe Biden គួរតែបន្តចាប់ផ្តើមវិធីសាស្រ្តថ្មីនៅក្នុងគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់អវកាសដោយសន្តិវិធី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ពណ៌សំណាង សក្តិសមជាមួយរាសីកំណើត ដើម្បីនាំថាមពលវិជ្ជមាន នាឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម