ព័ត៌មានអន្ដរជាតិ
UN បង្ហាញប្រទេសតែ៥ប៉ុណ្ណោះ ដែលអាច ជួយជំរុញកំណើនសេដ្ឋកិច្ចសកលបាន
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) បានព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងកំណើនយឺត នៅក្នុងតំបន់ភាគច្រើន ហើយមានតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលអាចរារាំងនិន្នាការនេះបាន។

តាមរបាយការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថានឹងថយចុះពី ៣% កាលពីឆ្នាំមុនមកត្រឹម ២.៤% ក្នុងឆ្នាំ ២០២៣ នេះ ។ តំបន់ទាំងអស់ លើកលែងតែអាស៊ីបូព៌ា និងអាស៊ីកណ្តាលប៉ុណ្ណោះ ត្រូវបានគេព្យាករថា នឹងមានកំណើនយឺតជាងឆ្នាំ២០២២ ខណៈអឺរ៉ុប ជាតំបន់មានការធ្លាក់ចុះខ្លាំងបំផុត។
របាយការណ៍ខាងលើបង្ហាញថា ប្រទេសសេដ្ឋកិច្ចមួយចំនួន រួមមានប្រេស៊ីល ចិន ឥណ្ឌា ជប៉ុន ម៉ិកស៊ិក រុស្ស៊ី និងសហរដ្ឋអាមេរិក បានបង្ហាញភាពធន់នៅឆ្នាំ២០២៣។ យ៉ាងណាក្តី ក្នុងចំណោមប្រទេស G20 មានតែប្រេស៊ីល ចិន ជប៉ុន ម៉ិកស៊ិក និងរុស្ស៊ីប៉ុណ្ណោះ ដែលគេមើលឃើញថា អាចជួយជំរុញកំណើនសេដ្ឋកិច្ចបាន។
គេព្យាករថា កំណើន GDP របស់រុស្ស៊ី នឹងមាន ២.២% ក្នុងឆ្នាំ២០២៣ និង ២% ក្នុងឆ្នាំ២០២៤ ។ ទំហំនៃការនាំចេញថាមពលទាំងមូលរបស់ប្រទេសនេះ មិនមានការផ្លាស់ប្តូរខ្លាំងទេ ហើយភាគច្រើននៅតែមានស្ថិរភាព។
UNCTAD បញ្ជាក់ថា ការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាតសកល គឺមានភាពខុសប្លែកគ្នាច្រើនដូចជា វិសមភាព ការពង្រីកការប្រមូលផ្តុំទីផ្សារ និងបន្ទុកបំណុលដែលកើនឡើងខ្ពស់ ខណៈភាពខុសគ្នាទាំងនេះ បានបង្កើនក្តីព្រួយបារម្ភអំពីផ្លូវឆ្ពោះទៅមុខសម្រាប់សេដ្ឋកិច្ចពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក សំបូរ មាណ្ណារ៉ា ថា យុវជនត្រូវដឹងពីនយោបាយជាតិ សេដ្ឋកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច