Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម លុបចោលជើងហោះហើរ ដោយសារព្យុះ Koinu

បានផុស

នៅ

ជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines និង Vietjet មួយចំនួន ដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ត្រូវបានលុបចោល ឬប្តូរពេលហោះហើរ ដោយសារឥទ្ធិពលនៃព្យុះស៊ីក្លូន Koinu ដែលវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៥ខែតុលា។

(រូបថត៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានលុបចោលជើងហោះហើរចំនួនពីរគឺ VN587 និង VN581។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយទៀតគឺ Vietjet ក៏បានលុបចោលជើងហោះហើរពីរផងដែរគឺ VJ885 និង VJ886។

រដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃពុធ​ បានបញ្ជាឲ្យការិយាល័យ អាជីវកម្ម និងស្ថាប័នអប់រំនៅទូទាំងទីក្រុង និងស្រុកចំនួនប្រាំ ត្រូវបិទទ្វារ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន និងបានប្រាប់ពួកគេឲ្យត្រៀមខ្លួនទប់ទល់នឹងព្យុះស៊ីក្លូន Koinu។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ ក៏បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន៨៧ផងដែរ ខណៈជើងហោះហើរអន្តរជាតិចំនួន២៥ ត្រូវបានលុបចោលដូចគ្នា។

(រូបថត៖ AFP)

គួរបញ្ជាក់ថា Koinu គឺជាព្យុះស៊ីក្លូនប្រភេទ៤ ដែលនាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ៣៤២.៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាឆ្លងកាត់កោះ Lanyu។

រដ្ឋបាលអាកាសធាតុកណ្តាល (CWA) បានប្រាប់ Guardian ថា វាជាព្យុះមានកម្លាំងខ្យល់បក់ខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តតៃវ៉ាន់ ចាប់តាំងពីកោះនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ហើយវាក៏ជាព្យុះដែលមានខ្យល់កន្ត្រាក់ខ្លាំងបំផុតលំដាប់ទីបី នៅទូទាំងពិភពលោកផងដែរ។

កាលពីឆ្នាំ១៩៩៦ កោះ Barrow នៃប្រទេសអូស្ត្រាលី បានកត់ត្រាល្បឿនខ្យល់កន្ត្រាក់៤០៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបំបែកកំណត់ត្រាឆ្នាំ១៩៣៤ នៅពេលខ្យល់កន្ត្រាក់៣៧២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រាក្នុងរដ្ឋ New Hampshire នៃសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ Koinu ជាព្យុះមានខ្យល់បក់ខ្លាំងលំដាប់ទី៣ ក្នុងប្រវត្តិសាស្រ្តពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម