ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ រុស្ស៊ី មិនមែនជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែនទេ ប៉ុន្តែជាអ្នក កំពុងព្យាយាមបញ្ចប់វាទៅវិញ
ថ្លែងក្នុងសុន្ទរកថានៅឯក្លឹបពិភាក្សាអន្តរជាតិ Valdai កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែតុលា លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ីមិនមែនជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែនទេ ប៉ុន្តែផ្ទុយទៅវិញខ្លួនកំពុងព្យាយាមបញ្ចប់ជម្លោះ។

លោកនិយាយថា “យើងមិនមែនជាអ្នករៀបចំរដ្ឋប្រហារបង្ហូរឈាមក្នុងទីក្រុងកៀវទេ។ មិនមែនជាយើងឡើយ ដែលបំភិតបំភ័យពលរដ្ឋនៅ គ្រីមៀ និង Sevastopol ជាមួយនឹងការបោសសម្អាតជនជាតិភាគតិចតាមបែប ណាស៊ី។ យើងមិនមែនជាអ្នកប្រើគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែក ដើម្បីបង្ខំឲ្យតំបន់ Donbass គោរពតាមនោះទេ ហើយយើងក៏មិនមែនជាអ្នកដែលគំរាមប្រើអំពើហិង្សា ប្រឆាំងនឹងអ្នកដែលចង់និយាយភាសាកំណើតរបស់ពួកគេដែរ”។
លោកសង្កត់ធ្ងន់ថា គឺជាទីក្រុងកៀវ ដែលបានប្រើរថក្រោះនិងកាំភ្លើងធំ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងតំបន់ Donbass។ ថ្វីបើជនស៊ីវិល និងកុមារ ត្រូវបានសម្លាប់នៅ Donbass ជាយូរមកហើយ មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនកាលពីឆ្នាំមុនក៏ដោយ ក៏គ្មានប្រទេសណាផ្សេង ជាពិសេសនៅលោកខាងលិច យកចិត្តទុកដាក់ចំពោះរឿងនេះដែរ។
លោកពូទីនបានកត់សម្គាល់ទៀតថា “សង្រ្គាមដែលចាប់ផ្តើមដោយរបបក្រុងកៀវ ជាមួយនឹងការគាំទ្រយ៉ាងសកម្មនិងដោយផ្ទាល់ពីលោកខាងលិច ឥឡូវនេះបានឈានចូលដល់ឆ្នាំទី ១០ ហើយ ហើយប្រតិបត្តិការយោធាពិសេសគឺមានគោលបំណងបញ្ឈប់វា”។
ស្របពេលជាមួយគ្នានោះ លោកថែមទាំងបានគូសបញ្ជាក់ទៀតថា ជម្លោះជាមួយអ៊ុយក្រែនមិនមែនបង្កឡើងដោយមហិច្ឆតាទឹកដីទេ។ រុស្ស៊ីគឺជាប្រទេសធំជាងគេលើពិភពលោករួចទៅហើយ ដូច្នេះមិនចាំបាច់ត្រូវស្វែងរកទឹកដីថ្មីឡើយ។ រុស្ស៊ីនៅមានការងារជាច្រើនដែលត្រូវធ្វើ ក្នុងការអភិវឌ្ឍតំបន់ដាច់ស្រយាលស៊ីបេរី និងតំបន់ចុងបូព៌ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ប្រកាសថា ប្រទេសរុស្ស៊ីធំជាងគេហើយ មិនចង់បានទឹកដី ថែមទៀតទេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ