Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្ដូរចិត្តមកធ្វើតាមគោលនយោបាយលោក ត្រាំ បន្តសាងសង់​ជញ្ជាំងព្រំដែន អាមេរិក-ម៉ិកស៊ិក

បានផុស

នៅ

រដ្ឋបាលរបស់លោកប្រធានាធិបតីអាសហរដ្ឋមេរិក ចូ បៃដិន បានប្រកាសថា នឹងបន្តអនុវត្តតាមគោលនយោបាយរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរនៃជនចំណាស្រុក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់លោក បៃដិន ដែលធ្លាប់បានសន្យាថានឹងផ្អាកការសាងសង់ជញ្ជាំងព្រំដែនភ្លាមៗ បន្ទាប់ពីចូលកាន់តំណែងនៅឆ្នាំ ២០២១ ប៉ុន្តែទោះជាយ៉ាងណា សេចក្ដីសម្រេចចិត្តនេះកើតមានឡើង ចំពេលដែលលំហូរនៃប្រជាជនមកពីអាមេរិកឡាទីនកំពុងព្យាយាមសម្រុកឆ្លងកាត់ព្រំដែនចូលមកអាមេរិក ។

ស្របពេលជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខមាតុភូមិអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលក៏នឹងលើកលែងច្បាប់សហព័ន្ធដែលរឹតបន្តឹងលើការសាងសង់ជញ្ជាំងជិតព្រំដែននៅក្នុងតំបន់មួយចំនួននៃរដ្ឋតិចសាស់ភាគខាងត្បូងផងដែរ ។

នាយកដ្ឋានបានលើកឡើងទៀតថា “មានតម្រូវការយ៉ាងជាក់លាក់ និងជាបន្ទាន់ក្នុងការសាងសង់ជញ្ជាំង និងផ្លូវនានានៅក្នុងតំបន់ជុំវិញព្រំដែននៃសហរដ្ឋអាមេរិក ដើម្បីការពារការសម្រុកឆ្លងចូលដោយខុសច្បាប់ បន្ទាប់ពីមានជនចំណាកស្រុកច្រើនជាង ២៤៥,០០០ នាក់បានសម្រុកចូលក្នុងតំបន់តាមព្រំដែនពីខែតុលាឆ្នាំមុន ដល់ដើមខែសីហាឆ្នាំនេះ” ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលលោក បៃដិន ក៏បានបញ្ជាក់ផងដែរថា ការសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក នឹងត្រូវប្រើប្រាស់ថវិកាក្នុងមូលនិធីដែលបានបែងចែករួចទៅហើយកាលពីឆ្នាំ ២០១៩ ក្រោមរដ្ឋបាលលោក ត្រាំ ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានជំរុញឲ្យមានការសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក ជាគោលនយោបាយចម្បងគេដើម្បីការពារលំហូរនៃជនចំណាកស្រុក នៅពេលដែលលោកឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបប្រធានរដ្ឋសភា អាមេរិក ជ្រុះចេញពីតំណែង ហើយប៉ះ ពាល់យ៉ាងណាដល់ អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម