ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់អឺរ៉ុបថា បើ អ៊ុយក្រែន ចាញ់សង្គ្រាម រុស្ស៊ី នឹងវាយប្រហារប្រទេសផ្សេងទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានមេដឹកនាំអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីអាចនឹងកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញ ហើយបើកការវាយប្រហារប្រទេសផ្សេងទៀតក្នុងរយៈពេល ៥ ឆ្នាំ ប្រសិនបើទ្វីបនេះងាកចេញលែងគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ។

លោក Zelensky ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបបានលើកឡើងទៀតថា លោកនៅតែមានទំនុកចិត្តលើសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងការបន្តជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន បើទោះបីជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងកន្លែងផ្សេងទៀតកំពុងជួប “ជម្លោះនយោបាយ” ក៏ដោយ ។
លោកប្រធានាធិបតីបានបញ្ជាក់ទៀតថា “ការផ្តល់ឧបករណ៍យោធាបន្ថែមទៀតដូចជា យន្តហោះគ្មានមនុស្សបើក រថក្រោះ ឬអាវុធទំនើបៗផ្សេងទៀតមកឲ្យអ៊ុយក្រែន មានន័យថា រុស្ស៊ីនឹងមិនហ៊ានវាយប្រហារប្រទេសណាមួយផ្សេងទៀតនៅអឺរ៉ុបឡើយ” ។

លោក Zelensky លើកឡើងថា “យើងមិនត្រូវអនុញ្ញាតឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បង្កឲ្យមានអស្ថិរភាពដល់ផ្នែកផ្សេងទៀតនៃពិភពលោក និងដៃគូរបស់យើងឡើយ ជាពិសេសមិនអាចឲ្យរុស្ស៊ីធ្វើអ្វីដើម្បីបំផ្លាញអំណាចរបស់អឺរ៉ុបនោះទេ ។ វត្តមានរបស់យោធារុស្ស៊ីនៅក្នុងទឹកដីនៃប្រទេសណាមួយ គឺជាការគំរាមកំហែងដល់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវធ្វើការរួមគ្នាដើម្បីបណ្ដេញរុស្ស៊ីចេញពីទឹកដីនៃប្រទេសទាំងនោះ” ។
ចំណែកនៅក្នុងសុន្ទរកថាដ៏ក្ដុកក្ដួលចិត្តមួយក្នុងកិច្ចប្រជុំនោះ លោក Zelensky បានរ៉ាយរ៉ាប់ថា កុមារអ៊ុយក្រែននៅភាគខាងកើតនៃទីក្រុង Kharkiv កំពុងរៀនសូត្រតាមអនឡាញ ឬចូលរៀននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ដោយសារតែការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី ។
ជាចុងក្រោយ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់កិច្ចប្រជុំកំពូលនៅទីក្រុង Granada របស់អេស្ប៉ាញ ដែលមានចម្ងាយប្រហែល ៤,០០០ គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Kharkiv ថា “ប្រសិនបើចង់ឲ្យកុមាររបស់យើងចូលរៀនក្នុងសាលាដូចគេដូចឯង នោះទាល់តែអ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសដែលមានប្រសិទ្ធភាពពេញទំហឹងជាមុនសិន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ