ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាងថា នឹងព្រមធ្វើជាប្រធានរដ្ឋសភា អាមេរិក
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចអស់ហើយដើម្បីក្លាយជាប្រធានរដ្ឋសភាបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លី រហូតដល់គណបក្សសាធារណរដ្ឋជ្រើសរើសបានបេក្ខជនមកអង្គុយលើកៅអីនេះជាអចិន្ត្រៃយ៍ ។

លោក ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា “មានគេសួរខ្ញុំច្រើន តើខ្ញុំនឹងទទួលយកតំណែងជាប្រធានរដ្ឋសភារយៈពេលខ្លីឬក៏យ៉ាងណា ហើយខ្ញុំក៏ឆ្លើយថា ប្រសិនបើគណបក្សសាធារណរដ្ឋមិនអាចជ្រើសរើសបេក្ខជនណាផ្សេងបាន ខ្ញុំនឹងធ្វើជាប្រធានរដ្ឋសភា បើវាចាំបាច់” ។
ទន្ទឹមនោះ អតីតប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ថាតើអ្នកណាពិតប្រាកដដែលស័ក្តិសមសម្រាប់តំណែងប្រធានរដ្ឋសភានោះទេ ប៉ុន្តែលោកនឹងសុខចិត្តអង្គុយកៅអីនេះក្នុងរយៈពេលពី ៣០ ទៅ ៩០ ថ្ងៃ ប្រសិនបើគណបក្សសាធារណរដ្ឋបរាជ័យក្នុងការទទួលយកមតិទូទៅលើតំណែងមួយនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមច្បាប់របស់គណបក្សសាធារណរដ្ឋ, លោក ត្រាំ អាចមិនមានសិទ្ធិក្នុងការទទួលបានតំណែងជាប្រធានរដ្ឋសភានោះទេ ចាប់តាំងពីលោកត្រូវបានចោទប្រកាន់លើបទឧក្រិដ្ឋជាច្រើន ប៉ុន្តែប្រសិនបើសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចង់បានលោក ត្រាំ ឲ្យអង្គុយកៅអីមុខតំណែងមួយនេះ ច្បាប់អាចត្រូវបានផ្លាស់ប្តូរដោយការបោះឆ្នោត ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មានសមាជិកសភាតែ ២ នាក់ប៉ុណ្ណោះបានដាក់ពាក្យស្នើសុំជាផ្លូវការសម្រាប់តំណែងជាប្រធានរដ្ឋសភា ក្នុងនោះគឺតំណាងរាស្រ្តមកពី Los Angeles លោក Steve Scalise និងលោក Jim Jordan តំណាងរាស្ត្រមកពីរដ្ឋ Ohio ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ប្ដូរចិត្តមកធ្វើតាមគោលនយោបាយលោក ត្រាំ បន្តសាងសង់ ជញ្ជាំងព្រំដែន អាមេរិក-ម៉ិកស៊ិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ