ព័ត៌មានអន្ដរជាតិ
សិស្សយោធាស៊ីរី កំពុងអបអរពិធីប្រគល់សញ្ញាបត្រ ស្រាប់តែត្រូវដ្រូនវាយប្រហារ ស្លាប់មនុស្ស១០០នាក់
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើសាលាយោធាស៊ីរី ក្នុងទីក្រុង Homs បានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងរាប់សិបនាក់ទៀតរងរបួស។

ដ្រូនផ្ទុកគ្រឿងផ្ទុះ បានកំណត់គោលដៅលើពិធីប្រគល់សញ្ញាបត្រមួយ ដែលមានការចូលរួមដោយក្រុមគ្រួសាររបស់កូនទាហាន ហើយស្ត្រីនិងកុមារ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។
ទន្ទឹមនោះ កងទ័ពបានស្តីបន្ទោសក្រុមភេរវករ ដែលគាំទ្រដោយកងកម្លាំងអន្តរជាតិ ចំពោះការវាយប្រហារនេះ។
យ៉ាងណាក្តី មិនមានការអះអាងទទួលខុសត្រូវភ្លាមៗពីក្រុមឧទ្ទាមនិងក្រុមជីហាដ ដែលកំពុងប្រយុទ្ធប្រឆាំងរដ្ឋាភិបាលក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះនោះទេ។
គួរបញ្ជាក់ថា មនុស្សជាងកន្លះលាននាក់ត្រូវបានសម្លាប់ ដោយសង្គ្រាមស៊ីវិលដែលផ្ទុះឡើងបន្ទាប់ពីលោកប្រធានាធិបតី Bashar al-Assad បើកការបង្រ្កាបដោយហិង្សា លើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១១។
លើសពីនេះ មនុស្សប្រហែល៦.៨លាននាក់ ត្រូវផ្លាស់ទីលំនៅខាងក្នុងប្រទេស ខណៈ៦លាននាក់ទៀតគឺជាជនភៀសខ្លួនឬអ្នកស្វែងរកសិទ្ធិជ្រកកោននៅបរទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក បើកការ វាយ ប្រហារអាកាស លើក្រុម យុទ្ធជនគាំទ្រ ដោយ អ៊ីរ៉ង់ នៅ ស៊ីរី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ