Connect with us

ព័ត៌មានអន្ដរជាតិ

ជាប់ឈ្មោះជាឃាតកជាង ៤០ ឆ្នាំ បុរសវៀតណាមម្នាក់ទទួលសំណងត្រឹម ៧៧ ៨០០ ដុល្លារប៉ុណ្ណោះ

បានផុស

នៅ

បុរសម្នាក់នៅខេត្ត Binh Thuan បានជាប់ឈ្មោះជាឃាតក អស់ ៤៣ ឆ្នាំ ទើបទទួលសំណង ៧៧ ៨៤០ ដុល្លារ ក្រោយបាត់បង់ជីវិត ។

លោក Do Thanh An
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងនៅឆ្នាំ ១៩៨០ កាលនោះមាននារីម្នាក់ឈ្មោះ Phan Thi Khanh អាយុ ២៦ គាត់ត្រូវគេប្លន់មាស និងសម្លាប់ចោល ពេលធ្វើដំណើរទៅផ្ទះ ។

បន្ទាប់មក ប៉ូលិសបានឃាត់ខ្លួនលោក Te ដែលជាអ្នកដាំរុក្ខជាតិនៅចម្ងាយប្រហែល ៣០០ ម៉ែត្រពីកន្លែងកើតហេតុ រួចចោទប្រកាន់គាត់ពីបទមនុស្សឃាត និងប្លន់ ។ ក្រោយការឃុំខ្លួនរយៈពេល ៥ ខែ គាត់ត្រូវបានដោះលែងព្រោះប៉ូលិសគ្មានព័ស្តុតាងគ្រប់គ្រាន់ ។

ចាប់​តាំង​ពី​ថ្ងៃ​ដែល Te ត្រូវ​បាន​គេ​ឃុំ​ខ្លួន គ្រួសារ​របស់​គាត់​រស់​នៅ​ក្នុង​ភាព​អាម៉ាស់ ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង​ឈប់រាប់អាន ។ រីឯកូនៗរបស់ Te ត្រូវឈប់សិក្សា ចំណែកគាត់ផ្ទាល់ក៏ធ្លាក់ខ្លួនឈឺដល់ស្លាប់នៅឆ្នាំ ១៩៩៤ ។

ក្នុងឆ្នាំ ២០២០ កូនប្រុសនារីរងគ្រោះឈ្មោះ Do Thanh An បានបកអាក្រាតឃាតកពិតដែលមានឈ្មោះថា Truong Dinh Chi ដូច្នេះគ្រួសារលោក Te សម្រេចចិត្តដាក់ពាក្យបណ្ដឹងជាច្រើនទៅអាជ្ញាធរ ។

ចុងឆ្នាំ ២០២១ ប៉ូលិស Binh Thuan បានសហការជាមួយក្រសួងសន្តិសុខសាធារណៈ ហើយរកឃើញថា Chi កំពុងរស់នៅក្នុងខេត្ត Phu Yen និងសារភាពថាពិតជាបានសម្លាប់ Khanh មែន ប៉ុន្តែប៉ូលិសមិនអាចចោទប្រកាន់គាត់បានទេ ដោយសារសំណុំរឿងផុតកំណត់ហើយ ។

ចំណែកឯអ្នកតំណាងឲ្យប៉ូលិស Binh Thuan និងអយ្យការប្រជាជនក៏បានសារភាពថាបានឃុំខ្លួន Te ដែរ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ។

លោក Vo Ngoc អាយុ ៦៥ ឆ្នាំ ជាកូនប្រុសរបស់បុរសដែលទទួលរងអយុត្តិធម៌បាននិយាយថា ប្រាក់ប៉ុណ្ណឹងមិនអាចសងការខាតបង់ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គ្រួសារទេ ប៉ុន្តែការសុំទោសជាសាធារណៈ និងការ​ស្ដារ​កិត្តិយសឡើងវិញ ទើបធ្វើឲ្យពួកគេសប្បាយចិត្តពិតប្រាកដ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ សាកសពទារកទើបនឹងកើត ត្រូវគេរកឃើញក្នុងថង់ប្លាស្ទិកនៅទីក្រុង ហូជីមិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម