ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពបន្ថែមទៀតរបស់ក្មេងប្រុសដែលបាញ់ប្រហារសម្លាប់មនុស្សនៅផ្សារទំនើបក្រុង បាងកក
ជនសង្ស័យដែលបើកការបាញ់ប្រហារសម្លាប់មនុស្ស ២ នាក់ និង ៥ នាក់រងរបួសក្នុងផ្សារទំនើប Siam Paragon កណ្ដាលទីក្រុងបាងកកកាលពីដើមសប្ដាហ៍នេះ បានចេញការសារភាពជាបន្តបន្ទាប់ទាំងនៅមុន និងក្រោយកើតហេតុ ។

ជនសង្ស័យបានសារភាពថា រូបគេបានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ ១៩១ ដើម្បីប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនទៅកាន់ប៉ូលិស ជាពិសេសបានអះអាងថា រូបគេជាជនដៃដល់ ហើយថែមទាំងប្រាប់ប៉ូលិសទៀតថា រូបគេស្ថិតនៅក្នុងហាងគ្រឿងសង្ហារឹមមួយកន្លែងនៅជាន់ទី ៣ នៃផ្សារទំនើបនោះ ។
បើតាមលោកឧត្តមសេនីយ៍ឯក Panop Vorathanatchakul មេបញ្ជាការកងល្បាត និងប្រតិបត្តិការពិសេសដែលប្រចាំនៅមជ្ឈមណ្ឌលហៅទូរសព្ទសង្គ្រោះបន្ទាន់ ១៩១ បានឲ្យដឹងថា ខ្មាន់កាំភ្លើងថែមទាំងបានបញ្ជាក់ប្រាប់ទៀត រូបគេពាក់អាវពណ៌ខ្មៅ ខោជើងវែង និងពាក់មួក ហើយមានអាយុត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ ។

លោក Panop សង្កត់ធ្ងន់ថា សារសំឡេងពីក្មេងប្រុសនោះ ត្រូវបានបញ្ជូនបន្តតាមរយៈវិទ្យុទំនាក់ទំនងទៅកាន់ប៉ូលិសមូលដ្ឋាន ខណៈអ្នកឆ្លងឆ្លើយក៏បាននិយាយណែនាំឲ្យជនសង្ស័យដែលបើកការបាញ់សម្លាប់មនុស្សនោះ ឲ្យដាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យប៉ូលិសផងដែរ ។
លោកមេបញ្ជាការក៏លើកឡើងផងដែរថា លោកបានតាមដានស្ថានការណ៍នេះយ៉ាងដិតដល់តាមរយៈការភ្ជាប់បណ្ដាញទូរសព្ទមួយទៀត ហើយស្ដាប់សារសំឡេងនោះបណ្ដើរទាក់ទងជាមួយមន្ត្រីប៉ូលិសមូលដ្ឋានបណ្ដើរ ហើយលោកតែងតែផ្តល់ការណែនាំឲ្យខ្មាន់កាំភ្លើងចុះចាញ់ផងដែរ ។
គួរបញ្ជាក់ថា ក្រោយកើតហេតុហើយ ប៉ូលិសថៃក៏បានបើកប្រតិបត្តិការឆែកឆេរផ្ទះរបស់ក្មេងប្រុសដែលជាខ្មាន់កាំភ្លើងនោះផងដែរ ហើយបានរកឃើញវត្ថុតាងមួយចំនួនដូចជា កាំភ្លើង ក៏ដូចជាទាំងគ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងជ័រជាដើម ខណៈក្មេងប្រុសវ័យ ១៤ ឆ្នាំរូបនេះក៏ប្រឈមនឹងការចោទប្រកាន់ចំនួន ៥ ករណីផងដែរ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?