Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសដាក់រថពាសដែកទូទាំងប្រទេស ដើម្បីគាំទ្រគ្រប់អង្គភាពក្នុងការបង្ក្រាបគ្រឿងញៀន

បានផុស

នៅ

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក តរសាក់ សុខវិមុន (Torsak Sukwimon) អគ្គស្នងការនគរបាលជាតិថៃបាននិយាយនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពនានាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបគ្រឿងញៀន ដែលធ្វើឡើងនៅខេត្តឈៀងរ៉ៃ (ព្រំដែនថៃ-ឡាវ)។ លោកឧត្តមសេនីយ៍ តរសាក់ បាននិយាយទៅកាន់អង្គភាពនានាថា ក្នុងការដឹកនាំរបស់លោក លោកមិនចាប់អារម្មណ៍នឹងនីតិវិធីនោះទេ ប៉ុន្តែលោកត្រូវការធ្វើឱ្យបានសម្រេចដល់គោលដៅជាសំខាន់ ដើម្បីកាត់បន្ថយការនាំគ្រឿងញៀនចូលក្នុងប្រទេសឱ្យបានច្រើនបំផុត។ នៅពេលដែលចាប់បានឈ្មួញគ្រឿងញៀន ត្រូវតែស្រាវជ្រាវរកបណ្តាញ និងប្រភពហិរញ្ញវត្ថុជាដើម ហើយនិងមានការរឹបអូសទ្រព្យសម្បត្តិយ៉ាងពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ តរសាក់ បានសង្កត់ធ្ងន់ថា អង្គភាពនីមួយៗត្រូវតែយកចិត្តទុកដាក់ក្នុងការបំពេញការងារលើបញ្ហាគ្រឿងញៀននេះ ដែលលោកលើកទឹកដល់អ្នកធ្វើការត្រូវតែទទួលបានប្រាក់លើកទឹកចិត្តនិងឧបករណ៍ បរិក្ខារដើម្បីគាំទ្រដល់ការបំពេញការងារ។ លោកគាំទ្រយ៉ាងពេញទំហឹង នឹងមានរថពាសដែកនៅគ្រប់ខេត្តទាំងអស់ និងមានរថយន្តល្បាតដែលមានខែលការពារ ដើម្បីឱ្យសមត្ថកិច្ចមានសុវត្ថភាព៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Siamrath

ចុចអាន៖ ថៃ ផ្តល់សំណងអ្នកស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកក ម្នាក់ ១លានបាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម