Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ អាមេរិក ៦ នាក់ ឈឺដល់ថ្នាក់ដេកពេទ្យ ព្រោះស្ករគ្រាប់កញ្ឆា

បានផុស

នៅ

កុមារ ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរដ្ឋ Florida បន្ទាប់ពីពួកគេញ៉ាំស្ករគ្រាប់ដែលមានផ្ទុកសារធាតុកញ្ឆា កាលពីថ្ងៃពុធ ទី៤ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ សិស្សសាលាបឋមសិក្សានៃប្រទេស ចាម៉ៃកាជាង ៦០ នាក់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីញ៉ាំស្ករគ្រាប់កញ្ឆាដែរ ។

កុមារសរុបចំនួន ៨ នាក់ដែលមានអាយុចាប់ពី ៦ ទៅ ៨ ឆ្នាំបានប្រើប្រាស់ស្ករកញ្ឆា ប៉ុន្តែកុមារ ៦ នាក់ប៉ុណ្ណោះដែលធ្វើទុក្ខរហូតដល់គេងពេទ្យ Broward Health និង Florida Medical Center ប៉ុន្តែទោះជាយ៉ាងណា ពេលនេះពួកគេបានចេញពីមន្ទីរពេទ្យដោយសុវត្ថិភាពហើយ ។

ជាការពិតណាស់ ស្ករគ្រាប់កញ្ឆាមានរូបរាងដូចផលិតផលសម្រាប់ក្មេងៗ ទើបបង្កឲ្យមានការយល់ច្រឡំថាជាស្ករធម្មតា ។ ក្នុងផលិតផលនេះ ផ្ទុកសារជាតិញៀនកម្រិតខ្ពស់សម្រាប់មនុស្សពេញវ័យ ដូច្នេះបណ្ដាលឲ្យក្មេងៗជាច្រើនត្រូវព្យួរសេរ៉ូមដើម្បីព្យាបាល ៕

ប្រែសម្រួល៖ វារី

ប្រភព៖ foxnews

ចុចអាន៖ សិស្សសាលា ចាម៉ៃកា ​ជាង ៦០​នាក់ ត្រូវ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​បន្ទាប់​ពី​ញ៉ាំ​ស្ករ​គ្រាប់​កញ្ឆា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម