ព័ត៌មានអន្ដរជាតិ
ចិន ព្រមានព្យុះទីហ្វុង Koinu ដ៏ខ្លាំងក្លា កំពុងខិតជិតចូលប្រទេស
ចិនបានចេញសេចក្ដីព្រមានអំពីរលកធំៗ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកគំហុក ដោយសារព្យុះទីហ្វុង Koinu ខិតទៅជិតខេត្ត ក្វាងទុង (Guangdong) និងកោះហៃណាន (Hainan) ភាគខាងត្បូងនៃប្រទេស។
នៅថ្ងៃសៅរ៍ ទី ៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលមហាសមុទ្រនៃរដ្ឋបានចេញការជូនដំណឹងពណ៌ទឹកក្រូចដល់ប្រជាពលរដ្ឋ ដែលពណ៌នេះជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតទី២ នៅក្នុងប្រព័ន្ធព្រមានទាំង ៤ពណ៌។
បច្ចុប្បន្នព្យុះ Koinu កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិនក្នុងល្បឿនពី ៥ ទៅ ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាមជ្ឈមណ្ឌលឧតុនិយមជាតិ។ គេរំពឹងថា វានឹងចុះខ្សោយទៅជាព្យុះត្រូពិច ចាប់ពីថ្ងៃចន្ទ សប្ដាហ៍ក្រោយ។
មកទល់ពេលនេះ ព្យុះ Koinu បានសម្លាប់មនុស្សម្នាក់ និងរបួសមនុស្សជិត ៤០០នាក់នៅកោះតៃវ៉ាន់ និងបណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ៊ីស្រាអែល ដាក់ប្រទេសក្នុង គ្រាមានសង្គ្រាម ក្រោយក្រុម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល