ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Amazon បាញ់បង្ហោះផ្កាយរណបអ៊ីនធឺរណិតដំបូងបំផុត ប្រជែងជាមួយ SpaceX
ក្រុមហ៊ុន Amazon បានចូលរួមប្រណាំងប្រជែងជាផ្លូវការជាមួយក្រុមហ៊ុន SpaceX និងប្រព័ន្ធ Starlink របស់មហាសេដ្ឋី Elon Musk ដោយបាញ់បង្ហោះផ្កាយរណបដំបូងបំផុតរបស់ខ្លួនទៅកាន់លំហ ដើម្បីផ្គត់ផ្គង់អ៊ីនធឺរណិតល្បឿនលឿនទូទាំងពិភពលោក។

ផ្កាយរណបគំរូ២ដំបូងរបស់ក្រុមហ៊ុន Amazon ដែលមានឈ្មោះថា Project Kuiper បានបាញ់បង្ហោះនៅលើរ៉ុក្កែត United Launch Alliance ពីរដ្ឋ ហ្លរីដា (Florida) កាលពីម៉ោង ២:០៦នាទី រសៀលថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

បេសកកម្មនេះមានគោលបំណងសាកល្បងផ្នែកបច្ចេកវិទ្យាដំបូងបង្អស់របស់ក្រុមហ៊ុន Amazon នៅក្នុងលំហ ខណៈដែលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មគេហទំព័រយក្សនេះសម្លឹងមើលការពង្រាយផ្កាយរណបចំនួន ៣,២៣៦បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ព្រមទាំងត្រៀមផ្តល់សេវាអ៊ីនធឺរណេតល្បឿនលឿនទូទាំងពិភពលោក ដែលក្រុម SpaceX របស់ Elon Musk ធ្លាប់ផ្គត់ផ្គង់នាពេលកន្លងមក។

ប្រសិនបើបេសកកម្មជោគជ័យ ក្រុមហ៊ុន Amazon អាចបង្កើតបណ្តាញផ្កាយរណបរាប់ពាន់នៅទូទាំងពិភពលោក ដែលនឹងបញ្ជូនបណ្តាញអ៊ីនធឺណេតមកកាន់ផែនដីកាន់តែប្រសើរ។ នៅក្នុងគម្រោង Kuiper នេះដែរក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ នៅសិង្ហបុរី អ្នកត្រូវចំណាយលុយជាង១០ម៉ឺនដុល្លារ ដោយគ្រាន់តែដើម្បីទទួលបានសិទ្ធិ ជាម្ចាស់រថយន្ត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច