ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្ដេជ្ញាសងសឹកយ៉ាងចាស់ដៃទៅក្រុមហាម៉ាស់វិញ ក្រោយបើកការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់
រដ្ឋាភិបាលអ៊ីស្រាអែលប្ដេជ្ញាថានឹងសងសឹកយ៉ាងចាស់ដៃទៅកាន់ក្រុមហាម៉ាស់បាឡេស្ទីនវិញ បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមមួយនេះបានបើកវាយលុកតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០ នាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកឡើងថា “យើងនឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញសម្រាប់ថ្ងៃដ៏ខ្មៅងងឹតមួយនេះ” ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ក្រុមហាម៉ាស់បានចាប់ផ្តើមសង្រ្គាមដ៏ឃោរឃៅ និងអាក្រក់បំផុត ។ យើងនឹងឈ្នះសង្រ្គាមនេះ ។ ក្រុមហាម៉ាស់ចង់សម្លាប់ពួកយើងទាំងអស់គ្នា ហើយនេះគឺជាសត្រូវដែលចាប់ពង្រត់មនុស្សចាស់ កុមារ និងក្មេងស្រីជំទង់របស់យើង ជាពិសេសក្រុមហាម៉ាស់ គឺជាសត្រូវដែលសម្លាប់ម្តាយ និងកុមារនៅក្នុងផ្ទះរបស់ពួកគេដោយមិនញញើតដៃ” ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយឆ្លើយតបថា ការវាយលុកដែលបានផ្ទុះឡើងនៅតំបន់ហ្គាហ្សានឹងបន្តរីករាលដាលដល់តំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹមងដែរ ។
លោកបាននិយាយក្នុងសុន្ទរកថាមួយថា “នេះជាថ្ងៃនៃការបរាជ័យ និងការអាម៉ាស់បំផុតចំពោះសត្រូវ ទាហាន និងអ្នកតាំងលំនៅទាំងនោះ ។ អ្វីដែលបានកើតឡើងបង្ហាញពីភាពអស្ចារ្យនៃការរៀបចំរបស់យើង ហើយអ្វីដែលបានកើតឡើងនៅថ្ងៃនេះបង្ហាញពីភាពទន់ខ្សោយរបស់សត្រូវយើង” ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់ក៏បានរត់គេចខ្លួនជាមួយនឹងចំណាប់ខ្មាំងមួយចំនួននៅក្នុងដៃផងដែរ ហើយគិតមកដល់ពេលនេះ វាជាអំពើហិង្សាដ៏សាហាវបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម Yom Kippur កាលពី ៥០ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ