Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អ៊ីស្រាអែល រំដោះបានចំណាប់ខ្មាំងមួយចំនួន និងសម្លាប់​ក្រុមហាម៉ាស់ ១០ នាក់

បានផុស

នៅ

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានអះអាងថា គិតត្រឹមពេលនេះចំណាប់ខ្មាំងមួយចំនួនត្រូវបានជួយសង្គ្រោះនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារលើតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kan បានឲ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បានសម្លាប់ក្រុមហាម៉ាស់យ៉ាងហោចណាស់ ១០ នាក់ផងដែរ បន្ទាប់​ពី​ការ​វាយ​ប្រហារ​​មិន​ធ្លាប់​មាន​ពី​មុន​មករបស់​ក្រុម​មួយនេះ ។

ស្របពេលជាមួយគ្នានេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បានគ្រប់គ្រងប៉ុស្តិ៍ប៉ូលិសក្រុង Sderot ជាកន្លែងដែលក្រុមហម៉ាស់-ប៉ាឡេស្ទីនជ្រៀតចូលពីតំបន់ហ្គាហ្សា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនម៉ោង ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលក៏បានប្ដេជ្ញានឹងសងសឹកយ៉ាងចាស់ដៃទៅកាន់ក្រុមហាម៉ាស់បាឡេស្ទីនវិញផងដែរ បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមមួយនេះបានបើកវាយលុកតំបន់ហ្គាហ្សា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Times of Israel

ចុចអាន ៖ អ៊ីស្រាអែល ប្ដេជ្ញាសងសឹកយ៉ាងចាស់ដៃទៅក្រុមហាម៉ាស់វិញ ក្រោយបើក​ការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម