Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រដូចការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅនឹងព្រឹត្តិការណ៍ ថ្ងៃ១១ខែកញ្ញា នៅអាមេរិក

បានផុស

នៅ

ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់ ប្រឆាំងនឹងអ៊ីស្រាអែល គឺដូចទៅនឹងការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ ២០០១ដែរ។ នេះបើតាមការអះអាងពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ។

លោក Gilad Erdan (រូបថត៖ TOI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បាននិយាយក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី៨ខែតុលាថា “នេះគឺជាថ្ងៃទី១១ខែ៩របស់យើង។ ទារក ស្ត្រី និងមនុស្សចាស់ ត្រូវបានអូសចេញពីផ្ទះ ចាប់ធ្វើជាចំណាប់ខ្មាំង”។

លោកនិយាយថា “សត្វទាំងនេះ នឹងទទួលបានការតបស្នងចំពោះអ្វីដែលពួកគេប្រព្រឹត្ត ហើយពួកគេនឹងដឹងថា អំពើឃោរឃៅទាំងនេះ មិនអាចប្រព្រឹត្តម្តងទៀតប្រឆាំងនឹងជនស៊ីវិលរបស់យើងបានឡើយ”។

(រូបថត៖ AFP)

របាយការណ៍គិតត្រឹមថ្ងៃអាទិត្យទី៨ខែតុលា ដែលចេញផ្សាយពីប្រទេសអ៊ីស្រាអែលបង្ហាញថា ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់ត្រូវបានសម្លាប់ និង រាប់ពាន់នាក់រងរបួស ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារដោយគ្រាប់រ៉ុកកែត ហើយក្រុមខ្មាន់កាំភ្លើង វាយប្រហារលើជនស៊ីវិល និងទាហាននៅតាមទីតាំងជាច្រើន នៅថ្ងៃសៅរ៍។

ទោះបីជាយ៉ាងណាក៏ដោយ ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​បាន​បន្ត​​តាម​ដង​ផ្លូវ ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ពោលគឺប្រហែល​២៤​ម៉ោង​បន្ទាប់​ពី​ការ​វាយ​ប្រហារអាកាស​ចាប់​ផ្តើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល រំដោះបានចំណាប់ខ្មាំងមួយចំនួន និងសម្លាប់ ក្រុមភេរវករ ១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម