ព័ត៌មានអន្ដរជាតិ
អាមេរិក រឹតបន្តឹងពាណិជ្ជកម្មជាមួយក្រុមហ៊ុន ចិន ចំនួន ៤២ បន្ថែមទៀត
ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីពេលថ្មីៗនេះបានដាក់ក្រុមហ៊ុនចិនចំនួន ៤២ ទៀតចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់រដ្ឋាភិបាល ដោយសារក្រុមហ៊ុនទាំងនោះគាំទ្រសម្រាប់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី រួមទាំងការផ្គត់ផ្គង់សៀគ្វីដែលមានប្រភពមកពីអាមេរិកថែមទៀតផង ។
នាយកដ្ឋានពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សៀគ្វីទាំងនោះរួមមានមីក្រូអេឡិចត្រូនិចដែលរុស្ស៊ីប្រើសម្រាប់ប្រព័ន្ធណែនាំផ្លូវនៅក្នុងមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលបាញ់ប្រឆាំងនឹងគោលដៅស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ។
ទន្ទឹមនឹងនេះ អង្គភាពចំនួន ៧ ផ្សេងទៀតមកពីហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា តួកគី អារ៉ាប់រួម និងចក្រភពអង់គ្លេស ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញពាណិជ្ជកម្មរបស់អាមេរិកផងដែរ ។
គួរឲ្យដឹងថា អាមេរិកតែងតែរឹតបន្តឹង ឬដាក់ក្រុមហ៊ុនផ្សេងៗចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនយល់ឃើញថា ក្រុមហ៊ុនទាំងនោះ ជាការគំរាមកំហែងដល់សន្តិសុខជាតិ ឬគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ខណៈនាពេលកន្លងមក អាមេរិកធ្លាប់បានដាក់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើន ចូលក្នុងបញ្ជីខ្មៅរួចទៅហើយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ India Today
ចុចអាន៖ Prada នឹង ជួយ រចនា ឈុត អវកាសឲ្យអង្គការ NASA បំពេញបេសកកម្មឋានព្រះច័ន្ទ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ