ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ក្រុមហាម៉ាស់ ចាប់សូម្បីទារក និងមនុស្សចាស់ជរា យកធ្វើជាចំណាប់ខ្មាំង
ស្របពេលក្រុមហាម៉ាស់ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើអ៊ីស្រាអែល, អតីតនាយករដ្ឋមន្ត្រី Naftali Bennett បានប្រាប់ CNN ថា វាជាថ្ងៃដ៏លំបាកសម្រាប់រដ្ឋអ៊ីស្រាអែល និងពលរដ្ឋអ៊ីស្រាអែល។ ចំនួនប្រជាជនអ៊ីស្រាអែលដែលត្រូវបានសម្លាប់មានចំនួនច្រើនណាស់ ហើយក្រុមហាម៉ាស់បានចាប់មនុស្សជាចំណាប់ខ្មាំង សូម្បីតែទារកនិងមនុស្សចាស់ជរា។

លោកនិយាយថា “យើងមានទារកដែលត្រូវបានចាប់ជាចំណាប់ខ្មាំងទៅក្នុងតំបន់ហ្គាហ្សា។ យើងមានលោកយាយវង្វេងវង្វាន់អាយុ៨០ឆ្នាំ ត្រូវបានចាប់ពង្រត់ចូលទៅក្នុងតំបន់ហ្គាហ្សា។ ដូច្នេះ វាជាថ្ងៃដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល”។
លោក Gilad Erdan និយាយក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី៨ខែតុលាថា “ទារក ស្ត្រី និងមនុស្សចាស់ ត្រូវបានអូសចេញពីផ្ទះ ចាប់ធ្វើជាចំណាប់ខ្មាំង”។

លោកនិយាយថា “សត្វទាំងនេះ នឹងទទួលបានការតបស្នងចំពោះអ្វីដែលពួកគេប្រព្រឹត្ត ហើយពួកគេនឹងដឹងថា អំពើឃោរឃៅទាំងនេះ មិនអាចប្រព្រឹត្តម្តងទៀតប្រឆាំងនឹងជនស៊ីវិលរបស់យើងបានឡើយ”។
គិតត្រឹមយប់ថ្ងៃអាទិត្យទី៨ខែតុលា អ៊ីស្រាអែលបញ្ជាក់ថា តួលេខអ្នកស្លាប់នៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានកើនឡើងដល់៧០០នាក់។

ទូរទស្សន៍សាធារណៈ Kan និងប៉ុស្តិ៍លេខ 12 ក៏ដូចជាកាសែត Haaretz និង Times of Israel សុទ្ធតែបានរាយការណ៍ពីចំនួនអ្នកស្លាប់ដូចគ្នានេះ កាលពីថ្ងៃអាទិត្យ។
ដោយឡែក មន្ត្រីប៉ាឡេស្ទីននិយាយថា មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល រំដោះបានចំណាប់ខ្មាំងមួយចំនួន និងសម្លាប់ ក្រុមហាម៉ាស់ ១០ នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ