Connect with us

ព័ត៌មានអន្ដរជាតិ

បុរសអាមេរិកម្នាក់ត្រូវប៉ូលិសចាប់ពីបទ រៀបផែនការសម្លាប់មនុស្សនៅអតីតវិទ្យាល័យរបស់ខ្លួន

បានផុស

នៅ

បុរស​ម្នាក់​នៅ​រដ្ឋ Florida ត្រូវ​ប៉ូលិសចាប់ខ្លួន ព្រោះរកឃើញផែនការសម្លាប់មនុស្សទាំងអស់នៅអតីតវិទ្យាល័យ ក្នុងថ្ងៃខួបកំណើត ២២ ឆ្នាំរបស់គាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Henry Horton អាយុ ១៩ ឆ្នាំ ត្រូវប៉ូលិសឆែកឆេរឡាន ដោយសារចង្កៀងមុខខូច បែរជារកឃើញក្រដាសរៀបគម្រោងការសម្លាប់មនុស្សទៅវិញ ។

នៅលើក្រដាសសរសេរថា “សម្លាប់គ្រប់គ្នានៅវិទ្យាល័យ Okeechobee ដោយប្រើកាំភ្លើងរបស់ខ្ញុំ” ។ Horton សារភាពថា វិទ្យាល័យ Okeechobee គឺជាអតីតសាលារបស់ខ្លួនដែលរៀនចប់តាំងពីខែឧសភា ឆ្នាំ ២០២២ ហើយគាត់នឹងសម្លាប់ពួកគេនៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៦ ។

ក្រៅពីនេះ គម្រោងការសម្លាប់មនុស្សជាច្រើនរបស់ Horton ត្រូវបានគេរកឃើញរួមមាន ការបង្កើតគ្រាប់បែក សម្លាប់មនុស្សជាក្រុម និងផែនការសម្លាប់ម្ដាយចុងជាដើម ។

ជាក់ស្ដែងបុរសខាងលើធ្លាប់បាញ់សម្លាប់មនុស្ស ១៧ នាក់នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងឆ្នាំ ២០១៨ រួចមកហើយ ចំណែកឯប៉ូលិសក៏រឹបអូសបានកាំភ្លើងខ្លីមួយដើមដែល Horton លួចពីម្ដាយគាត់ផងដែរ ។

ទោះបីម្ដាយរបស់គាត់មិនអាចជួយដោះសារអ្វីបាន ប៉ុន្តែអ្នកស្រីព្យាយាមសំណូមពរឲ្យ Horton ទទួលសេវាព្យាបាលផ្លូវចិត្ត ជាជាងប្រឈមមុខនឹងការកាត់ទោសវិញ ។ សូម្បីម្ដាយចុងរបស់ Horton ក៏មិនជឿថា កូនគាត់កំពុងរៀបគម្រោងសម្លាប់នេះនោះដែរ ។

បន្ថែមពីលើនោះ លោកនឹងបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ដោយសារ Horton ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លាប់ជា​លាយលក្ខណ៍អក្សរ ឬ​ធ្វើ​បាប​បុគ្គល​ផ្សេង​ទៀត ដូច្នេះគាត់​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ Palm Beach ហើយ​ប្រាក់​ធានាមាន​ចំនួន ១ លាន​ដុល្លារឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newyorkpost

ចុចអាន៖ ការរើសអើងពណ៌សម្បុរនៅ Florida នាំឲ្យខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស ៣នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម