ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ចប់ដំណាក់កាលដំបូងនៃប្រតិបត្តិការ “ដាវដែក” សងសឹកលើ ក្រុមហាម៉ាស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលបានបញ្ចប់ដំណាក់កាលដំបូងនៃប្រតិបត្តិការដាវដែក (Iron Swords) ដែលចាប់ផ្តើមឡើងដើម្បីជាការសងសឹកទៅនឹងការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Netanyahu បានសរសេរនៅលើបណ្តាញសង្គម X ថា “ដំណាក់កាលទីមួយនៃប្រតិបត្តិការដាវដែក (Iron Swords) កំពុងត្រូវបានបញ្ចប់ដោយប្រើពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈដែលកងកម្លាំងភាគច្រើនរបស់សត្រូវ ដែលបានរុលចូលក្នុងទឹកដីរបស់យើង ត្រូវបានកម្ចាត់” ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសទៀតថា “ប្រទេសអ៊ីស្រាអែលក៏កំពុងចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំបន្ថែមទៀតផងដែរ ហើយនឹងបន្តការប្រយុទ្ធដោយឥតឈប់ឈរ រហូតដល់គោលដៅរបស់យើងបានសម្រេច” ។

គួរបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា ក្រុមហាម៉ាស់បានបើកការវាយប្រហារចេញពីតំបន់ហ្គាហ្សាស្រ្ទីប ដោយបាញ់ស្រោចរ៉ុកកែតរាប់ពាន់គ្រាប់ទៅលើទឹកដីអ៊ីស្រាអែល ខណៈបន្ទាប់មកសញ្ញាប្រកាសអាសន្នបានបន្លឺឡើងជាបន្តបន្ទាប់ក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែល រួមមានទាំងតំបន់ Tel Aviv និងតំបន់ជុំវិញនោះផងដែរ ។
មិនយូរប៉ុន្មាន កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រកាសថា ពួកគេកំពុងបើកប្រតិបត្តិការ ‘ដាវដែក’ ជាការសងសឹកចំពោះការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់-ប៉ាឡេស្ទីន ។
យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ការវាយប្រហារដោយគ្រាប់រ៉ុកកែតពីសំណាក់ក្រុមប្រដាប់អាវុធហាម៉ាស់ដែលមិនធ្លាប់មានពីមុនមក បានបង្កឲ្យប្រជាជនអ៊ីស្រាអែលយ៉ាងតិច ៧០០ នាក់ស្លាប់ និងជាង ២,០០០ នាក់រងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ការវាយប្រហាររបស់ក្រុមហាម៉ាស់ សម្លាប់ទាំងមេបញ្ជាការកងពលតូចរបស់ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ