ព័ត៌មានអន្ដរជាតិ
បុរសអ៊ីស្រាអែលម្នាក់សុខចិត្តធ្វើចំណាប់ខ្មាំងជំនួសឲ្យតែក្រុមហាម៉ាស់ដោះលែងប្រពន្ធកូនមកវិញ (មានវីដេអូ)
បុរសជនជាតិអ៊ីស្រាអែលម្នាក់អង្វរក្រុមហាម៉ាស់ឲ្យដោះលែងប្រពន្ធ និងកូន ២ នាក់របស់ខ្លួនមកវិញ បន្ទាប់ពីពួកគេត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ។

លោក Yoni Asher បានឲ្យដឹងថា ពេលនោះប្រពន្ធកូនរបស់គាត់ទៅលេងផ្ទះម្ដាយនៅតំបន់ Nir Oz ជិតព្រំដែនជាមួយតំបន់ហ្គាហ្សា ។ នាងបាននិយាយទូរសព្ទប្រាប់ប្ដីទាំងញ័រខ្លួនថា ក្រុមហាម៉ាស់កំពុងនៅក្នុងផ្ទះ ហើយក្រោយមកក៏ដាច់ការសន្ទនាជាមួយប្ដីទៅ ។
ប្រពន្ធរបស់ Asher មានឈ្មោះថា Doron ចំណែកឯកូនស្រី ២ នាក់ទៀតមានឈ្មោះថា Raz អាយុ ៥ ឆ្នាំ និង Aviv អាយុ ៣ ឆ្នាំ ។ លោកខូចចិត្តជាខ្លាំងពេលឃើញវីដេអូគ្រួសាររបស់ខ្លួនត្រូវគេចាប់ដាក់រទេះ ថែមទាំងយំអង្វរក្រុមហាម៉ាស់មិនឲ្យធ្វើបាបកូនក្មេង និងប្រពន្ធ ហើយឲ្យពួកគេមកយករូបលោកធ្វើជាចំណាប់ខ្មាំងជំនួសវិញទៅ ។
គិតត្រឹមយប់ថ្ងៃអាទិត្យ ទី៨ ខែតុលា អ៊ីស្រាអែលបញ្ជាក់ថា តួលេខអ្នកស្លាប់នៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានកើនឡើងដល់ ៧០០ នាក់ ខណៈមន្ត្រីខាងប៉ាឡេស្ទីនវិញនិយាយថា មនុស្សជាង ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ