Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំបន្ទាន់លើជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន តែមិនទទួលបានលទ្ធផលអ្វីឡើយ

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់មកលើអ៊ីស្រាអែល ប៉ុន្តែទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភព​ការទូត​បាន​និយាយ​ថា អ្នក​ចូលរួមក្នុងកិច្ចប្រជុំបិទទ្វារនោះ​ភាគ​ច្រើន​បាន​សម្ដែង​ការ​រិះគន់ និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់មកលើប្រជា​ពលរដ្ឋ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ស្ថានការណ៍តានតឹងនោះផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានគេរាយការណ៍ថា បរាជ័យក្នុងការយល់ព្រមលើវិធានការជាក់លាក់ ហើយបានសម្រេចចិត្តបន្តការពិភាក្សា ។

លោកស្រី Lana Nusseibeh

ស្របពេលជាមួយគ្នានេះ លោកស្រី Lana Nusseibeh ឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា “កិច្ចប្រជុំនេះ ទទួលបានវឌ្ឍនភាពតិចតួចណាស់ ។ អ្វី​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ត្រូវ​ឈានសម្រេចនៅពេល​នេះគឺ​ បទ​ឈប់​បាញ់ និង​ការ​បន្តចរចា​ឡើង​វិញ ប៉ុន្តែយើង​មិន​ទាន់​ស្ថិត​នៅ​ក្នុង​ដំណាក់កាលនេះ​នៅ​ឡើយ​ទេ” ។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរពីជំហររបស់រដ្ឋបាលលោក Biden ក្នុងការគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែល ។ លោក​បាន​លើកឡើង​ថា អ្វី​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​នេះ​គឺ “ការ​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ឃោរឃៅ​ទាំង​នេះ” ។

ចំណែកមុនពេលកិច្ចប្រជុំក្រុមប្រឹក្សានោះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយអំពីតម្រូវការសម្រាប់បទឈប់បាញ់គ្នារបស់ភាគីទាំងពីរ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍តានតឹង និងការស្លាប់បាត់បង់ជីវិតបន្ថែមទៀតរបស់ជនស៊ីវិល” ៕

លោក Zhang Jun

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមហាម៉ាស់ ប្រាប់ពីចំនួនមនុស្សដែលចាប់ធ្វើជាចំណាប់ខ្មាំង (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម