Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លែ​ឈើ​ វៀត​ណាម ​កាន់តែយ៉ាប់ក្នុងការនាំចេញទៅទីផ្សារ ចិន

បានផុស

នៅ

ការនាំចេញផ្លែឈើវៀតណាមទៅកាន់ទីផ្សារប្រទែសចិនមានការថមថយជាងមុន ខណៈដែលចិនបង្កើនការដាំដុះផ្លែឈើមួយចំនួនដោយខ្លួនឯងផ្ទាល់ និងបង្កើនការនាំចូលផ្លែផាសិ​នពីឡាវ​ និងមៀនពីកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យគយវៀតណាមបានឲ្យដឹងថា ការនាំចេញផ្លែស្រកានាគទៅកាន់ចិនមានចំនួនសរុប ៤៤២ លានដុល្លារអាមេរិក ដោយថយចុះ ៤.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ ជាក់ស្តែង ការនាំចេញផ្លែស្រកានាគក្រហមធ្លាក់ចុះដល់ ៣៨ ភាគរយ ស្របពេលបច្ចុប្បន្ន ចិនបង្កើនការដាំដុះផ្លែស្រការនាគរបស់ខ្លួន ដែលមានទិន្នផលខ្ពស់ ហើយមានតម្លៃទាបជាងស្រកានាគរបស់វៀតណាមទៅទៀត ។

ដោយឡែក​ ការ​នាំ​ចេញ​ផ្លែ​ផាសិន​ពី​វៀតណាម​ទៅ​ចិនក៏​បាន​ធ្លាក់​ចុះផងដែរពី ៣៦.៥ ភាគរយ មក​​ត្រឹម ២៩.៥ លាន​ដុល្លារ ដោយសារតែចិនដាំដុះដោយខ្លួនឯង និងនាំចូល​ពីឡាវ ។ ទន្ទឹមនឹងនេះ ទិន្នផលផ្លែមៀន​វិញ ​ជាង​កន្លះ​លាន​តោន​ត្រូវបាន​ផ្គត់ផ្គង់​លើស​តម្រូវការ និង​បន្ត​លក់​ក្នុងតម្លៃ​ថោក ដោយសារ​ចិន​មាន​អ្នកផ្គត់ផ្គង់​ថ្មី​ គឺ​កម្ពុជា​ ។

ចំពោះផ្លែដូង វៀតណាមគឺជាប្រទេសដាំដុះដូងធំជាងគេទី ៧ នៅលើពិភពលោក ប៉ុន្តែវៀតណាម​មិនត្រូវបានអនុញ្ញាតឲ្យនាំចេញដូងទៅកាន់ប្រទេសចិនតាមកូតាផ្លូវការនោះទេ ។

ដូចគ្នានេះផងដែរ ផ្លែបឺរ ស្វាយ និងខ្នុររបស់វៀតណាមក៏មានហានិភ័យក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងផងដែរ ។​ ថ្មីៗនេះ វ៉េណេស៊ុយអេឡា ដែលជាប្រទេសផលិតផ្លែបឺរធំជាងគេទី ១៥ នៅលើពិភពលោក ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិនតាមកូតាផ្លូវការ ប៉ុន្តែវៀតណាមត្រូវនាំចេញផ្លែបឺរទៅចិនក្រៅផ្លូវការក្នុងតម្លៃទិន្នផលទាបតាមរយៈពាណិជ្ជកម្មតាមព្រំដែន ។

ចំណែកប្រទេសម៉ាឡេស៊ីវិញនាពេលថ្មីៗនេះ ត្រូវបានអនុម័តលើការនាំចេញផ្លែខ្នុរក្នុងកូតាផ្លូវការទៅកាន់ប្រទេសចិន ដូចទៅនឹងប្រទេសថៃ និងវៀតណាមដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម