Connect with us

ព័ត៌មានអន្ដរជាតិ

សិស្សកូរ៉េវ័យ ១៦ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន ក្រោយរំលោភក្មេងស្រី​ ៣នាក់

បានផុស

នៅ

សិស្សវិទ្យាល័យអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន និងកំពុងស្ថិតក្រោមការត្រួតពិនិត្យ ក្រោយពេលសិស្សរូបនេះរំលោភលើក្មេងស្រីជំទង់ ៣នាក់ផ្សេងគ្នា ក្នុងរយៈពេលពីរថ្ងៃ។ ស្ថានីយ៍ប៉ូលិសសង្កាត់ Suwon Seobu ទីក្រុងសេអ៊ូល បានឱ្យដឹងថា ​យុវសិស្សរូបនេះ មិនត្រឹមតែពាក់ព័ន្ធនឹងករណីរំលោភប៉ុណ្ណោះទេ ប៉ុន្តែប៉ូលិសបានចោទប្រកាន់លើករណី​ប្លន់ និង​ការ​វាយ​ដំដោយហិង្សាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមចម្លើយសារភាព ជនសង្ស័យបានវាយដំ ច្របាច់ក ព្រមទាំងរំលោភជនរងគ្រោះម្នាក់ ក្នុងបន្ទប់ទឹករបស់ស្ត្រីនៅមជ្ឈមណ្ឌលផ្សារទំនើប Hwaseong ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ មិនដល់ ២៤ម៉ោង ជនសង្ស័យបានប្រើអំពើហិង្សា និងរំលោភក្មេងស្រីជំទង់ទីពីរ នៅក្នុងបន្ទប់បង្ខាំងនៃជណ្តើរយន្តក្នុងអគារផ្ទះល្វែងមួយ។ នៅថ្ងៃដដែលនោះ ក្មេងស្រីជំទង់ទីបីបានក្លាយជាជនរងគ្រោះនៅក្នុងអគារផ្ទះល្វែងមួយផ្សេងទៀត។

យោងតាមរបាយការណ៍របស់ប៉ូលិស ជនរងគ្រោះទី៣ រងអំពើហិង្សារហូតដល់​សន្លប់​បន្ទាប់​ពី​ជន​ដៃដល់​បាន​អូស​នាង​ទៅ​កាន់​ជណ្តើរ​សង្គ្រោះ​បន្ទាន់។ មិនតែប៉ុណ្ណោះរូប គេ​បាន​យក​ទូរសព្ទ​ដៃ​របស់​នាងទុកទៀតផង។ បើ​តាម​មន្ត្រី​ប៉ូលិស នេះមិនមែនជាលើកទី១ទេដែលជន​សង្ស័យប្រព្រឹត្តបទល្មើសផ្លូវភេទ ពីមុនមកគេធ្លាប់​មាន​ប្រវត្តិ​​ពាក់ព័ន្ធ​បទល្មើស​ផ្លូវ​ភេទផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Koreaboo

ចុចអាន៖ អ្នកបង្កើតថ្នាំអង់ទីប៊ីយ៉ូទីកប្រភេទថ្មីនៅ អង់គ្លេស ទទួលមរណភាពនៅអាយុត្រឹម ២៩ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម