Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាសឡោមព័ទ្ធហ្គាហ្សា ទាំងស្រុង ដោយកាត់ផ្តាច់អគ្គិសនី អាហារ និងទឹក 

បានផុស

នៅ

អាជ្ញាធរនិយាយថា ជ្រោយហ្គាហ្សា អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ថ្មី ប្រសិនបើអ៊ីស្រាអែល ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ ចូលទៅក្នុងតំបន់នេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទទី៩ខែតុលា អ៊ីស្រាអែលបានប្រកាសដាក់ការឡោមព័ទ្ធទាំងស្រុងលើទឹកដីនេះ ដោយនិយាយថា អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹក នឹងត្រូវកាត់ផ្តាច់។

តំបន់នេះ ជាជម្រករបស់ប្រជាជនប្រហែល ២.៣លាននាក់ ដោយក្នុងនោះ ៨០% គឺពឹងផ្អែកលើជំនួយមនុស្សធម៌ជាចម្បង ដោយសារតែអរិភាពកំពុងបន្តជាមួយអ៊ីស្រាអែល។

(រូបថត៖ Getty Images)

ហ្គាហ្សា ត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ុន្តែអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រងដែនអាកាស និងឆ្នេរសមុទ្រ ហើយអ៊ីស្រាអែល ក៏ដាក់កម្រិតផងដែរ ថាតើនរណា និងទំនិញអ្វីខ្លះ ដែលអាចឆ្លងកាត់ព្រំដែនរបស់ខ្លួនបាន។

ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ បានបណ្តាលឲ្យមនុស្សស្លាប់ជាង៩០០នាក់នៅខាងអ៊ីស្រាអែល និងជាង៤០០នាក់ស្លាប់នៅខាង ប៉ាឡេស្ទីន។ 

(រូបថត៖ AFP)

លោក Stéphane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយថា បុគ្គលិកថែទាំសុខភាពរាប់សិបនាក់ក៏ត្រូវបានសម្លាប់ ឬរងរបួសផងដែរ ហើយយ៉ាងតិចមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួនប្រាំពីរ ត្រូវខូចខាត។

លោក Dujarric បាននិយាយថា “បញ្ហាទឹក អនាម័យ និងបរិក្ខារអនាម័យ បានជះឥទ្ធិពលដល់មនុស្សជាង ៤០ម៉ឺននាក់។ ឥឡូវនេះ រោងចក្រថាមពលហ្គាហ្សា គឺជាប្រភពអគ្គិសនីតែមួយគត់ ហើយអាចអស់ប្រេងឥន្ធនៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ” ។

កម្មវិធីស្បៀងអាហារពិភពលោក បាននិងកំពុងចែកចាយស្បៀងដល់ប្រជាជនប៉ាឡេស្ទីនរហូតដល់១០ម៉ឺននាក់ ដែលត្រូវបានផ្លាស់ទីលំនៅទៅរួចហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ នឹងបង្កើនលើសមុន ៨ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រដូចការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅនឹងព្រឹត្តិការណ៍ ថ្ងៃ១១ខែកញ្ញា នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម