Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ គំរាមថា ពេលអ៊ីស្រាអែល វាយប្រហារ ហ្គាហ្សា ម្តង ពួកគេនឹងសម្លាប់ចំណាប់ខ្មាំងម្នាក់ ហើយថតវីដេអូឲ្យមើលទៀត 

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៩ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានគំរាមសម្លាប់ចំណាប់ខ្មាំងហើយថតវីដេអូឲ្យមើលទៀត ប្រសិនបើកងទ័ពអ៊ីស្រាអែល​ បើកការវាយប្រហារតាមអាកាសដោយគ្មានការព្រមានជាមុន សំដៅលើប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សាស្ទ្រីប។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងពលតូច Ezzedine al-Qassem ដែលជាសម្ព័ន្ធប្រដាប់អាវុធនៃក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រាល់ការតម្រង់គោលដៅលើប្រជាជនរបស់យើងដោយគ្មានការព្រមានជាមុន នឹងត្រូវបានសម្រេចជាមួយនឹងការប្រហារជីវិតចំណាប់ខ្មាំងជាជនស៊ីវិលម្នាក់។ ខ្មាំង​មិន​យល់​ពី​ភាសា​នៃ​មនុស្ស​ជាតិ និង​សីលធម៌​ទេ ដូច្នេះ​យើង​នឹង​និយាយ​ទៅ​ពួក​គេ​ជា​ភាសា​ដែល​គេ​យល់”។

អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់ សម្រុកចូលទីក្រុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបណ្តាលឲ្យមនុស្សជិត១០០០នាក់ស្លាប់។

(រូបថត៖ AFP)

ក្រោយមក ក្រុមសកម្មប្រយុទ្ធបានបកក្រោយវិញ​ ដោយចាប់ទាំងចំណាប់ខ្មាំងចំនួន១០០នាក់ ទៅជាមួយផង ហើយស្របពេលជាមួយគ្នានោះ មានការព្រមានថា ជ្រោយហ្គាហ្សា អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ថ្មី ប្រសិនបើអ៊ីស្រាអែល ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ ចូលទៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី៩ ខែតុលា អ៊ីស្រាអែលបានប្រកាសដាក់ការឡោមព័ទ្ធទាំងស្រុងលើទឹកដីនេះ ហើយថែមទាំងបានព្រមាននឹងកាត់ផ្ដាច់អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹកផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Alarabiya

ចុចអាន៖ ក្រៅពីហាម៉ាស់ ពេលនេះ មានក្រុមមួយទៀត បាញ់មីស៊ីលស្រោចលើ អ៊ីស្រាអែល ជាការសងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម