Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ព្រមានថា ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះក្រុមហាម៉ាស់ នឹងផ្លាស់ប្តូរមជ្ឈិមបូព៌ា

បានផុស

នៅ

នៅពេលនិយាយទៅកាន់អភិបាលក្រុងព្រំដែនភាគខាងត្បូង ដែលរងគ្រាប់រ៉ុកកែតកាលពីថ្ងៃសៅរ៍ទី៧ខែតុលា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល របស់ក្រុមហាម៉ាស់ ពីតំបន់ហ្គាហ្សាស្ទ្រីប គឺនឹងផ្លាស់ប្តូរតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benjamin Netanyahu ក៏​បាន​ប្តេជ្ញា​ថា​នឹងកម្ទេច​ទីតាំង​របស់​ក្រុម ហាម៉ាស់ ទាំងអស់ឲ្យទៅជាផេះ ហើយ​ព្រមាន​ជន​ស៊ីវិល​នៅ​តំបន់ ហ្គាហ្សា ឲ្យ​ចេញ​ឆ្ងាយ​ពីកន្លែងទាំងនោះផងដែរ។

ភាពតានតឹងនៅមជ្ឈិមបូព៌ា បានឡើងកម្តៅខ្លាំង នៅពេលអ៊ីរ៉ង់និងក្រុម Hezbollah សរសើរការវាយប្រហាររបស់ក្រុមហាម៉ាស់ បើទោះបីជាទីក្រុងតេហេរ៉ង់ បដិសេធតួនាទីណាមួយក៏ដោយ។ ទន្ទឹមនោះ សហរដ្ឋអាមេរិកបានសន្យាគាំទ្រអ៊ីស្រាអែល ហើយនិយាយថា ខ្លួននឹងបញ្ជូនជំនួយដល់អ៊ីស្រាអែល និងបង្វែរក្រុមនាវាផ្ទុកយន្តហោះ ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត។

រឿងនេះកើតឡើងខណៈមនុស្សជាង៩០០នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីស្រាអែល ហើយក្រុមមន្ត្រីនិយាយថា ទីក្រុង Tel Aviv បានសងសឹកជាមួយនឹងការវាយប្រហារម្តងហើយម្តងទៀតលើតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមនុស្ស៥៦០នាក់ត្រូវបានសម្លាប់។

មួយថ្ងៃបន្ទាប់ពីការប្រកាសសង្រ្គាមជាផ្លូវការ យោធារបស់អ៊ីស្រាអែលបានធ្វើការដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងទីក្រុងភាគខាងត្បូង និងបានបង្កើនការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សា។

ការ​ប្រកាស​សង្គ្រាមនេះ ​បាន​បើក​ភ្លើង​ខៀវឲ្យ​អ៊ីស្រាអែល ​​ចាត់​វិធាន​ការ​យោធា​ដ៏​សំខាន់​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ បន្ទាប់​ពី​នោះ ​កងទ័ព​បាន​ហៅ​ទាហាន​បម្រុង​ប្រមាណ ៣០ ម៉ឺន​នាក់ឲ្យចូលរួមផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hindustan Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក សាយ សំអាល់
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១០ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន វាយប្រហារភាគខាងជើង ប្រទេសជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម