Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ចេញរូបភាព សាកសពគរលើគ្នា ក្រោយក្រុមហាម៉ាស់ វាយប្រហារពិធីបុណ្យតន្ត្រី

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី៨ខែតុលា ទីភ្នាក់ងារសង្គ្រោះរបស់អ៊ីស្រាអែល Zaka និយាយថា ខ្លួនបានរកឃើញសពមនុស្ស២៦០នាក់ បន្ទាប់ពីការវាយប្រហារលើពិធីបុណ្យតន្ត្រី Supernova។

(រូបថត៖ ក្រសួងការបរទេសអ៊ីស្រាអែល)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ក្មេងជំទង់ ត្រូវ​បាន​គេ​​ឃើញដាក់គរលើ​គ្នា ​ក្នុង​តង់​បណ្ដោះអាសន្ន​ ខណៈ​បុគ្គលិក​សង្គ្រោះ​បន្ទាន់ ​ព្យាយាម​កំណត់​អត្តសញ្ញាណ​។

រូបភាពដ៏ក្រៀមក្រំ ដែលត្រូវបានចែករំលែកនៅលើទំព័រ X ផ្លូវការរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញឲ្យឃើញសាកសពជនរងគ្រោះជាច្រើននាក់ ដាក់ក្នុងថង់សពនៅទីតាំងនៃ ពិធីជប់លៀង ដែលប្រែក្លាយទៅជាការសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់។

អ្នកដែលត្រូវបានសម្លាប់នៅក្នុងពិធីបុណ្យ Supernova ជិតតំបន់ Re’im ភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ជាង៩០០នាក់ នៅទូទាំងប្រទេស។

ខ្សែ​វីដេអូ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បាន​បង្ហាញ​មនុស្ស​រាំ​រែកនៅ​ល្ងាច​ថ្ងៃ​សុក្រ ​មុន​ការ​វាយ​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។ បន្ទាប់មក គេឃើញមនុស្សម្នា រត់កាត់វាល ជាមួយនឹងស្នូរកាំភ្លើងបាញ់ពីក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល រកឃើញសាកសព២៦០នាក់ ស្លាប់រដូករណែលនៅកន្លែងរៀបចំពិធីបុណ្យតន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម