Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន ក៏លោកយាយពិការភ្នែក Baba Vanga ធ្លាប់ទស្សន៍ទាយដែរ

បានផុស

នៅ

បន្ទាប់ពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុម​​ហាម៉ាស់ប៉ាឡេស្ទីននាពេលថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga ដែលពេលនោះលោកយាយបានទស្សន៍ទាយថា “ជនជាតិមូស្លីមនឹងលុកលុយអឺរ៉ុប ហើយនឹងបញ្ចប់ទៅដោយការបង្កើតរដ្ឋឥស្លាមនៅឆ្នាំ ២០៤៣” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបានសម្រុកឆ្លងកាត់ព្រំដែនចូលមកទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ដែលបង្កជាព្រឹត្តិការណ៍សាហាវឃោឃៅទ្រង់ទ្រាយធំមិនធ្លាប់មានទាល់តែសោះ ។

មែនទែនទៅជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កើតឡើងតាំងពីឆ្នាំ ២០០៧ មកម្ល៉េះក៏ដោយ ប៉ុន្តែការវាយប្រហារលើកនេះត្រូវបានចាត់ទុកជាសកម្មភាពខ្នាតធំបំផុត ដូច្នេះពាក្យទស្សន៍ទាយរបស់លោកស្រី Baba Vanga ត្រូវបានមហាជនចាប់អារម្មណ៍ម្ដងទៀត ។

ទន្ទឹមនោះ ទោះបីជាលោកស្រីដែលមានឈ្មោះពិតថា Vangelia Pandeva Gushterova ទទួលមរណភាពតាំងតែពីឆ្នាំ ១៩៩៦ ក៏ដោយ ប៉ុន្តែការព្យាករណ៍របស់គាត់ជាច្រើនបានក្លាយជាការពិត ។

សូម្បីតែព្រឹត្តិការណ៍ “ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម” នៅសហរដ្ឋអាមេរិកក៏លោកយាយធ្លាប់ទស្សន៍ទាយដែរ ។ នៅពេលនេះ លោកស្រី Baba Vanga បាននិយាយថា “រន្ធត់ណាស់ៗ! បងប្អូនជនជាតិអាមេរិកនឹងស្លាប់ បន្ទាប់ពីត្រូវបានវាយប្រហារដោយបក្សីដែក ។ ចចកនឹងស្រែកទ្រហោយំក្នុងព្រៃ ហើយឈាមមនុស្សស្លូតត្រង់នឹងហៀរចេញមកផងដែរ” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailystar

ចុចអាន៖ បុរសអ៊ីស្រាអែលម្នាក់សុខចិត្តធ្វើចំណាប់ខ្មាំងជំនួសឲ្យតែក្រុមហាម៉ាស់ដោះលែងប្រពន្ធកូនមកវិញ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម