ព័ត៌មានអន្ដរជាតិ
រង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំនេះ បានទៅលើសាស្ត្រាចារ្យ អាមេរិក
ពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំនេះ បានទៅលើលោកស្រីសាស្រ្តាចារ្យ Claudia Goldin មកពីសាកលវិទ្យាល័យ Harvard សម្រាប់ស្នាដៃនៃកិច្ចការស្រាវជ្រាវលើស្រ្តីនៅក្នុងទីផ្សារការងារ ។
គណៈកម្មាធិការណូបែលបញ្ជាក់ថា លោកស្រីសាស្រ្តាចារ្យ Claudia Goldin បានផ្តល់គណនីដ៏ទូលំទូលាយដំបូងបង្អស់នៃប្រាក់ចំណូលរបស់ស្ត្រី និងលទ្ធផលទីផ្សារការងារក្នុងរយៈពេលជាច្រើនសតវត្សមកហើយ ។ ការស្រាវជ្រាវនេះ បង្ហាញពីគំរូថ្មី កំណត់មូលហេតុនៃការផ្លាស់ប្តូរ និងទាក់ទងជាមួយប្រភពសំខាន់នៃគម្លាតយេនឌ័រ ។
លោកស្រីគឺជាស្ត្រីទី ៣ ដែលឈ្នះរង្វាន់ណូបែលសេដ្ឋកិច្ចទី ៣ ហើយ ហើយក្រៅពីសាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Harvard, លោកស្រី Claudia Goldin ក៏ជាអ្នកនិពន្ធសៀវភៅជាច្រើន និងជាសហនាយកនៃក្រុមការងារ Gender in the Economy សម្រាប់ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកផងដែរ ។
គួរបញ្ជាក់ថា ពានរង្វាន់នេះមានឈ្មោះជាផ្លូវការ Sveriges Riksbank Prize ហើយអ្នកឈ្នះ នឹងទទួលបានទឹកប្រាក់រហូតទៅដល់ ៩០៧,០០០ដុល្លារ ខណៈកាលពីឆ្នាំមុនៗ ពានរង្វាន់នេះក៏បានទៅលើសេដ្ឋវិទូជនជាតិអាមេរិកផងដែរដូចជាលោក Ben Bernanke, លោក Douglas Diamond និងលោក Philip Dybvig សម្រាប់ការងាររបស់ពួកគេលើវិស័យធនាគារ និងវិបត្តិហិរញ្ញវត្ថុ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ