ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ត្រៀមពិភាក្សាបទឈប់បាញ់ជាមួយ អ៊ីស្រាអែល តែមិននិយាយពីជោគវាសនាចំណាប់ខ្មាំងឡើយ
ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនបានប្រកាសពីការត្រៀមខ្លួនក្នុងការពិភាក្សាអំពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល ប៉ុន្តែមិនមានបំណងចរចាអំពីជោគវាសនារបស់ចំណាប់ខ្មាំងនោះទេ ស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើង ។

ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយទូរទស្សន៍ Al Hadath TV ថា “អ្នកតំណាងក្រុមហាម៉ាស់នឹងបើកទូលាយសម្រាប់ការពិភាក្សាបទឈប់បាញ់ជាមួយអ៊ីស្រាអែល ប៉ុន្តែចំពោះកិច្ចចរចាលើអ្នកទោសនឹងមិនបានលើកឡើងនោះទេ” ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Hayat បានឆ្លើយតបថា ប្រទេសរបស់លោកនឹងមិនធ្វើកិច្ចចរចាជាមួយក្រុមហាម៉ាស់ឡើយ ហើយចាត់ទុកថា រឿងបែបនេះមិនអាចទៅរួចនោះទេ ដោយសារតែពួកគេបានប្រកាសសង្រ្គាមរួចទៅហើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រៀបធៀបសមាជិកក្រុមហាម៉ាស់ ជាមួយនឹងក្រុមរដ្ឋឥស្លាម ISIS និងប្តេជ្ញាកម្ចាត់ពួកគេឲ្យទៅជាផេះផងដែរ ។ ថ្លែងក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ លោកនាយករដ្ឋមន្ត្រីលើកឡើងថា “សត្រូវមួយនេះចង់ធ្វើសង្រ្គាម ហើយនេះជាអ្វីដែលពួកគេនឹងទទួលបាន” ។
យោងតាមទិន្នន័យផ្លូវការចុងក្រោយបានឲ្យដឹងថា ចាប់តាំងពីផ្ទុះជម្លោះមក ប្រជាជនប៉ាឡេស្ទីនជាង ៧០០ នាក់បានស្លាប់ ដោយភាគច្រើននៅតំបន់ហ្គាហ្សាស្ទ្រីបដែលទទួលរងនូវការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយជាង ៣,៧០០ នាក់បានរងរបួស ។
ចំណែកភាគីខាងអ៊ីស្រាអែលវិញបានរាយការណ៍ថា មានមនុស្សស្លាប់ប្រហែល ៨០០ នាក់ និងរបួសជាង ២,៧០០ នាក់ ហើយក្នុងនោះក្រុមសកម្មប្រយុទ្ធហាម៉ាស់ក៏បានចាប់មនុស្សជាង ១០០ នាក់ធ្វើជាចំណាប់ខ្មាំង ជាពិសេសក្រុមនេះថែមទាំងបានគំរាមសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលផងដែរ ក្នុងករណីមានការវាយប្រហារលើជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ