ព័ត៌មានអន្ដរជាតិ
ប្រមុខ UN បន្ទោសអ៊ីស្រាអែល ចំពោះការឡោមព័ទ្ធ តំបន់ ហ្គាហ្សា
អង្គការសហប្រជាជាតិ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស់ លើប្រទេស។
កាលពីថ្ងៃចន្ទទី៩ខែតុលា អគ្គលេខាធិការ UN លោក Antonio Guterres និយាយថា លោកព្រួយចិត្ត បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាឲ្យឡោមព័ទ្ធទាំងស្រុងលើនៃតំបន់ ហ្គាហ្សា ដោយកាត់ផ្តាច់ស្បៀងអាហារ និងអគ្គិសនីនៅក្នុងតំបន់នោះ។

លោកបន្ថែមថា “មុនការប្រយុទ្ធគ្នាផ្ទុះឡើង ស្ថានភាពមនុស្សធម៌នៅហ្គាហ្សាគឺធ្ងន់ធ្ងរខ្លាំងណាស់ទៅហើយ។ ឥឡូវនេះ វានឹងកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត”។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានប្រកាសដាក់ការឡោមព័ទ្ធទាំងស្រុងលើទឹកដីនេះ ដោយនិយាយថា អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹក នឹងត្រូវកាត់ផ្តាច់។
តំបន់នេះ ជាជម្រករបស់ប្រជាជនប្រហែល ២.៣លាននាក់ ដោយក្នុងនោះ ៨០% គឺពឹងផ្អែកលើជំនួយមនុស្សធម៌ជាចម្បង ដោយសារតែអរិភាពកំពុងបន្តជាមួយអ៊ីស្រាអែល។
ហ្គាហ្សា ត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ុន្តែអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រងដែនអាកាស និងឆ្នេរសមុទ្រ ហើយអ៊ីស្រាអែល ក៏ដាក់កម្រិតផងដែរ ថាតើនរណា និងទំនិញអ្វីខ្លះ ដែលអាចឆ្លងកាត់ព្រំដែនរបស់ខ្លួនបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រមុខ UN បន្ទោសអ៊ីស្រាអែល ចំពោះការឡោមព័ទ្ធ តំបន់ ហ្គាហ្សា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ