Connect with us

ព័ត៌មានអន្ដរជាតិ

បង្ហាញមុខ “ឆ្មាជីវិត៩” ដែលជាមេក្រុមហាម៉ាស់ បញ្ជាឲ្យបើកការវាយប្រហារលើ អ៊ីស្រាអែល 

បានផុស

នៅ

មេបញ្ជាការក្រុមហាម៉ាស់ឈ្មោះ Mohammed Deif ដែលនៅប៉ាឡេស្ទីនមានងារថាជា “ឆ្មាជីវិតប្រាំបួន” គឺត្រូវបានគេដឹងថា ជាបុគ្គលបញ្ជាឲ្យបើកការវាយប្រហាររ៉ុកកែតស្រោចដូចទឹកភ្លៀង លើប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនោះ បង្កឲ្យភាគីអ៊ីស្រាអែល បើកការវាយប្រហារសងសឹក ជាលទ្ធផលបណ្តាលឲ្យមនុស្សស្លាប់ទាំងសងខាង ជាង១០០០នាក់។

តើ Mohammed Deif ជានរណា?

កើតនៅតំបន់ Khan Younis នៃជ្រោយហ្គាហ្សា ក្នុងទសវត្សរ៍ឆ្នាំ១៩៥០, លោក Dief បានធំធាត់នៅក្នុងគ្រួសារជនភៀសខ្លួនប៉ាឡេស្ទីន។ គាត់សិក្សានៅសកលវិទ្យាល័យឥស្លាមហ្គាហ្សា ហើយបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនៅឆ្នាំ១៩៨៨។

ក្នុងអំឡុងពេលរៀនមហាវិទ្យាល័យ, Deif គឺជាសមាជិកសកម្មនៃក្រុមភាតរភាពមូស្លីម ដែលដឹកនាំដោយស្ថាបនិកសាកលវិទ្យាល័យឥស្លាមលោក Sheikh Ahmed Yassin។

នៅឆ្នាំ១៩៨៧ Deif បានចូលរួមជាមួយក្រុម ហាម៉ាស់ ហើយបានចូលរួមក្នុងការបះបោរ Intifada លើកដំបូង។ គាត់​ត្រូវ​បាន​អ៊ីស្រាអែល​ចាប់​ខ្លួន ប៉ុន្តែ​​ដោះលែង​វិញ​បន្ទាប់​ពី​ជាប់​គុក១៦ខែ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោក Deif បានរៀបចំការវាយប្រហារជាច្រើនលើក ហើយមិនយូរប៉ុន្មាន គាត់ក៏បានឡើងឋានៈនៅក្នុងក្រុម។

នៅឆ្នាំ២០០២ ក្នុងអំឡុងពេលនៃការបះបោរ Intifada លើកទីពីរ គាត់ត្រូវបានតែងតាំងជាប្រធានកងពលតូច Qassam ដែលជាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស់ ហើយមិនយូរប៉ុន្មាន ក្រុមហាម៉ាស់ បានចាប់ផ្តើមធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទឹកដីអ៊ីស្រាអែល។

អ៊ីស្រាអែលនិយាយថា Deif ស្ថិតក្នុងចំណោមមនុស្សដែលពួកគេតាមចាប់ខ្លួនបំផុត ហើយជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះ ការស្លាប់របស់ពលរដ្ឋជាច្រើននាក់។ មិនយូរប៉ុន្មាន សហរដ្ឋអាមេរិក ក៏បានចាត់គាត់ថាជាភេរវករ។

យោធាអ៊ីស្រាអែល បានប្រកាសជាផ្លូវការថា ពួកគេបានព្យាយាមសម្លាប់ Deif យ៉ាងហោចណាស់ពីរដង។ នៅឆ្នាំ២០០២ ក្នុងការវាយប្រហារមួយរបស់អ៊ីស្រាអែល Deif បានត្រូវរបួសរហូតដល់ពិការភ្នែកម្ខាង។

នៅខែសីហា២០១៤ អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសសំដៅលើគាត់ផងដែរ ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន The Hindu បានឲ្យដឹងថា ប្រពន្ធរបស់ Deif និងកូនពីរនាក់ត្រូវបានសម្លាប់ ប៉ុន្តែគាត់បានរត់គេចខ្លួនផុត។

នៅឆ្នាំ២០១៤ ក្នុងសមរភូមិជាមួយក្រុមហាម៉ាស់, Deif បានចេញសារជាសំឡេងមួយ ដោយនៅពេលនោះគាត់និយាយថា “អង្គភាព Zionist នឹងមិនស្គាល់សន្តិសុខទេ លុះត្រាតែប្រជាជនប៉ាឡេស្ទីនរស់នៅដោយសន្តិភាព” ហើយពាក្យទាំងនេះក៏បានក្លាយជាមនោគមវិជ្ជាស្នូលរបស់ក្រុមហាម៉ាស់ ចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business-Standard

ចុចអាន៖ អ៊ីស្រាអែល រកឃើញសាកសពសកម្មប្រយុទ្ធហាម៉ាស់ ១៥០០នាក់នៅក្នុងទឹកដី របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម