ព័ត៌មានអន្ដរជាតិ
ក្នុងពេលតែមួយ អាមេរិក ផ្ដល់ជំនួយសន្តិសុខដល់ប្រទេសកំពុងផ្ទុះសង្គ្រាមចំនួន ២
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden អាចនឹងស្នើសុំឲ្យសភាអនុម័តការផ្តល់មូលនិធិបន្ថែមទៀតដើម្បីជួយទាំងអ៊ីស្រាអែល និងអ៊ុយក្រែនក្នុងពេលតែមួយ ។

លោក Kirby បានលើកឡើង ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបន្តជួយដល់អ៊ុយក្រែន ហើយវាក៏ចាំបាច់ផងដែរសម្រាប់ការគាំទ្រផ្នែកជំនួយសន្តិសុខបន្ថែមទៅដល់រដ្ឋាភិបាលអ៊ីស្រាអែល ដែលក៏កំពុងមានសង្គ្រាមជាមួយក្រុមហាម៉ាស់” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិកលោកស្រី Christine Wormuth ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលតែមួយនេះ យោធាអាមេរិកនឹងត្រូវការការគាំទ្របន្ថែមពីសភា ដើម្បីអាចផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន និងអ៊ីស្រាអែល ។

ស្របពេលជាមួយគ្នានេះ កញ្ចប់ជំនួយសន្តិសុខបន្ថែមទៀតដែលសហរដ្ឋអាមេរិកកំពុងស្នើដល់រដ្ឋសភាឲ្យអនុម័តសម្រាប់ផ្ដល់ទៅអ៊ីស្រាអែល ក៏រួមមានទាំងប្រព័ន្ធខែលការពារដែនអាកាស Iron Dome ផងដែរ ប៉ុន្តែទោះជាយ៉ាងណា ចំណាត់ការនេះអាចនឹងជាប់គាំង ដោយសារតែបច្ចុប្បន្នសហរដ្ឋអាមេរិកមិនទាន់មានប្រធានរដ្ឋសភាថ្មីនៅឡើយទេ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សដល់ ៣,០០០ នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានពលរដ្ឋអាមេរិកចំនួន ១៤ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ថា ក្រុមនាវាផ្ទុកយន្តហោះជួយ អ៊ីស្រាអែល ជិតទៅដល់សមុទ្រ មេឌីទែរ៉ាណេភាគខាងកើតហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត