ព័ត៌មានអន្ដរជាតិ
ឥស្សរជនក្រុមហាម៉ាស់២នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ ក្នុងនោះមានម្នាក់ ជារដ្ឋមន្ត្រីសេដ្ឋកិច្ច
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារទី១០ខែតុលាថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ក្រុមហាម៉ាស់ និងសមាជិកការិយាល័យនយោបាយជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។ ការស្លាប់របស់ពួកគេត្រូវបានរាយការណ៍ភ្លាមៗបន្ទាប់ពី IDF បើកការវាយប្រហារតាមអាកាសជាង១០០លើក លើតំបន់ហ្គាហ្សា។

ក្រោយមក ក្រុមហាម៉ាស់ ក៏បានបញ្ជាក់ពីការស្លាប់របស់បុរសទាំងពីរនាក់នេះផងដែរ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
លោក Jawad Abu Shamala បានបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ចនៅក្នុងក្រុមនយោបាយរបស់ ហាម៉ាស់ ខណៈលោក Zakaria Abu Ma’amr ត្រូវបាន IDF អះអាងថា ជាជំនិតរបស់មេដឹកនាំក្រុមនៅហ្គាហ្សា ឈ្មោះ Yahya Sinwar។
លោក Abu Shamala ជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ហិរញ្ញប្បទាន និងដឹកនាំអំពើភេរវកម្ម ខណៈលោក Abu Ma’amr បានចូលរួមនៅក្នុងការសម្រេចចិត្តរបស់អង្គការ និងរៀបចំផែនការធ្វើសកម្មភាពជាច្រើន ប្រឆាំងសន្តិសុខនៃរដ្ឋអ៊ីស្រាអែល។

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាននិងកំពុងទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅច្រើនកុះករ ចាប់តាំងពីថ្ងៃសៅរ៍មក ខណៈគោលដៅចំនួន២៥០ ត្រូវបានវាយប្រហារនៅក្នុងសង្កាត់ al-Furkan នៃទីក្រុង ហ្គាហ្សា ចន្លោះថ្ងៃចន្ទនិងថ្ងៃអង្គារ។
IDF ចាត់ទុកសង្កាត់នេះថាជា “សម្បុកភេរវកម្ម” ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បានប្តេជ្ញាថា ការវាយប្រហារតាមអាកាសនឹងបន្តដោយពេញទំហឹង។
យោងតាមតួលេខចុងក្រោយបំផុត, ចំនួនមនុស្សស្លាប់នៅខាងអ៊ីស្រាអែលមានជាង១០០០នាក់ និងរបួសជាង២៨០០នាក់ ខណៈខាងប៉ាឡេស្ទីន មានមនុស្សស្លាប់ជាង៩០០នាក់ និងរបួស៤៥០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុមហាម៉ាស់ គំរាម មិនដោះលែងចំណាប់ខ្មាំងឡើយ រហូតដល់ចប់សង្គ្រាម

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?