ព័ត៌មានអន្ដរជាតិ
លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិបត្តិនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីភាពអសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារទី១០ខែតុលា មេដឹកនាំរុស្ស៊ីពន្យល់ថា “ខ្ញុំជឿថា មនុស្សជាច្រើននឹងយល់ស្របជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍ចំៗ អំពីការបរាជ័យនៃគោលនយោបាយមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក។ ពួកគេបានព្យាយាមរកដំណោះស្រាយសន្តិភាពផ្តាច់មុខតែឯង ប៉ុន្តែជាអកុសល អាមេរិកមិនបានយកចិត្តទុកដាក់ ក្នុងការស្វែងរកកិច្ចសម្របសម្រួលដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរនោះទេ”។
លោកពូទីនអះអាងថា សហរដ្ឋអាមេរិក មិនដែលគិតពីផលប្រយោជន៍ស្នូលរបស់ប្រជាជនប៉ាឡេស្ទីនឡើយ។ ផលប្រយោជន៍ទាំងនោះ គឺពាក់ព័ន្ធនឹងការបង្កើតរដ្ឋប្រជាជាតិប៉ាឡេស្ទីនឯករាជ្យ ដូចដែលបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មុននេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីផ្សេងទៀត រួមទាំងរដ្ឋមន្ត្រីការបរទេស Sergey Lavrov ផងដែរ ធ្លាប់បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះអរិភាពជាថ្មីនេះ។
អ្នកការទូតកំពូលរុស្ស៊ីបានលើកឡើងកាលពីថ្ងៃចន្ទថា ក្រុមអ្នកសម្រុះសម្រួលមជ្ឈិមបូព៌ា រួមមានសហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ គួរតែដើរតួនាទីនាំមុខក្នុងកិច្ចចរចាសន្តិភាព។ ប៉ុន្តែសហរដ្ឋអាមេរិក បានបោះបង់ចោលយន្តការនេះ ដើម្បីធ្វើការដោយផ្តាច់មុខសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឯង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ឥស្សរជនក្រុមហាម៉ាស់២នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ ក្នុងនោះមានម្នាក់ ជារដ្ឋមន្ត្រីសេដ្ឋកិច្ច

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា