Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិករដ្ឋសភាអ៊ីស្រាអែលមួយរូប ជំរុញឲ្យប្រើអាវុធប្រល័យលោក ដើម្បីកម្ទេចជ្រោយហ្គាហ្សា

បានផុស

នៅ

សមាជិករដ្ឋសភាអ៊ីស្រាអែលឈ្មោះ Revital Gotliv មកពីគណបក្ស Likud ដែលកំពុងកាន់អំណាច បាននិយាយថា “ប្រទេស គួរតែប្រើមីស៊ីល Jericho ដើម្បីកម្ទេចជ្រោយហ្គាហ្សាឲ្យហ្មត់ បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់”។

លោកស្រី Revital Gotliv (រូបថត៖ Wikipedia)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Gotliv បាន​បង្ហោះ​លើបណ្តាញសង្គម X ថា “មីស៊ីល Jericho! នេះជាការជូនដំណឹង មុន​នឹង​ពិចារណា​លើ​ការ​ដាក់​ពង្រាយ​កម្លាំង។ គំនិតរបស់ខ្ញុំ​គឺចង់ឲ្យប្រើអាវុធប្រល័យលោក។ សូម​ព្រះ​រក្សា​កម្លាំង​របស់​យើង​ទាំង​អស់”។

Jericho គឺជាឈ្មោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់អ៊ីស្រាអែល ដែលគេគិតថា មានសមត្ថភាពវាយប្រហារស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក ហើយអ៊ីស្រាអែល ​ត្រូវ​បាន​គេជឿ​ថា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី១០០ទៅ២០០គ្រាប់។

មីស៊ីល Jericho (រូបថត៖ IHLS)

ក្រោយនិយាយអំពីមីស៊ីលនុយក្លេអែរនេះហើយ លោកស្រី Jericho បានបង្ហោះសារមួយទៀត ដោយអំពាវនាវឲ្យកម្ទេចតំបន់ហ្គាហ្សាឲ្យខ្ទេចហ្មត់ផងដែរ។

លោកស្រីសរសេរថា “មានតែការផ្ទុះ ដែលអង្រួនតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ ដែលនឹងស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ កម្លាំង និងសន្តិសុខរបស់ប្រទេសនេះ! ដល់ពេល បាញ់មីស៊ីលដ៏មានអានុភាពគ្មានដែនកំណត់ហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ បណ្តាញសង្គម​X បានចាត់ទុកការ​បង្ហោះ​របស់​លោកស្រី​ថា ​អាច​បំពាន​ច្បាប់​ប្រឆាំង​នឹង​ការប្រើពាក្យពេចន៍​ហិង្សា ប៉ុន្តែ​មិន​បាន​លុប​​ចោល​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម