Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ ឡាវ បន្តសម្រុកចូល ថៃ ដោយសារតម្លៃរបស់របរផ្សេងៗធូរថ្លៃជាង

បានផុស

នៅ

ប្រជាពលរដ្ឋឡាវនៅតែបន្តសម្រុកធ្វើដំណើរយ៉ាងសកម្មចេញចូលទៅកាន់ប្រទេសថៃ ស្របពេលដែលអតិផរណាក្នុងប្រទេសឡើងខ្ពស់ និងតម្លៃរូបិយប័ណ្ណបរទេសប្រែប្រួលក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីការបើកច្រកព្រំដែនឡាវ-ថៃឡើងវិញក្នុងខែឧសភា ឆ្នាំ២០២២ ប្រជាជនឡាវដែលចូលទៅកាន់ភាគឦសាននៃខេត្ត Nong Khai និង Udon Thani ក្នុងប្រទេសថៃ មានការកើនឡើងគួរឲ្យកត់សម្គាល់​ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋឡាវ​បានលើកឡើងថា ក្រៅពីការចូលទៅកម្សាន្ត​​ និងពិនិត្យសុខភាព ពួកគេ​ក៏តែងតែចូលទៅចាក់សាំង​ ក៏ដូចជាទិញ​ទំនិញ​នៅ​ក្នុងទឹកដីថៃ ដោយសារតែនៅទីនោះរបស់របរមានតម្លៃថោក មានភាពសម្បូរបែប និងមានគុណភាពល្អជាងនៅក្នុងប្រទេសឡាវ ។

ជាក់ស្ដែង តម្លៃប្រេងសាំង​ឡាវបច្ចុប្បន្នមានតម្លៃ ២៣,២៣០ គីប ឬប្រហែល ១.១៤ ដុល្លារក្នុងមួយលីត្រ ចំណែកឯនៅប្រទេសថៃវិញមានតម្លៃ ៣៧.៩៨ បាត ប្រហែល ១.០៤ ដុល្លារប៉ុណ្ណោះក្នុងមួយលីត្រ ។

គួរឲ្យដឹងថា នាពេលបច្ចុប្បន្ន តម្លៃប្រាក់គីបឡាវបានធ្លាក់ចុះជាង ៥.៨ ភាគរយ បើប្រៀបធៀបនឹងប្រាក់ដុល្លារ និង ៤ ភាគរយ បើប្រៀបធៀបនឹងប្រាក់បាត ខណៈអតិផរណានៅក្នុងប្រទេសវិញ ស្ថិតនៅក្នុងរង្វង់អត្រា ២៥.៦៩​ ភាគរយ នៅក្នុងខែកញ្ញា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Laotian Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម