Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមួយរបស់ អាមេរិក ប្តឹង TikTok ពីបទមានចេតនាផ្ដល់ផលប៉ះពាល់ដល់កុមារ

បានផុស

នៅ

រដ្ឋ Utah របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី១០ ខែតុលា បានប្តឹងកម្មវិធី TikTok ពីបទមានចេតនាបង្កគ្រោះថ្នាក់ដល់កុមារ ដោយសារតែវីដេអូខ្លីៗរបស់កម្មវិធីមួយនេះ ខណៈកាល​ពី​ខែ​កញ្ញា ចៅក្រម​សហព័ន្ធម្នាក់​បាន​រារាំង​រដ្ឋ​ California ​ពី​ការ​អនុវត្ត​ច្បាប់​​ការពារ​កុមារ ​នៅ​ពេល​ពួកគេ​ប្រើ​អ៊ីនធឺណិតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គមេធាវីរដ្ឋ Utah លោក Sean Reyes បាននិយាយថា “អ្វីដែលអ្នកប្រើមិនដឹងនោះគឺ TikTok កំពុងកុហកពួកគេអំពីសុវត្ថិភាពនៃកម្មវិធីរបស់ខ្លួន ហើយធ្វើឲ្យពួកគេចូលទៅប្រើប្រាស់កម្មវិធី ដោយមិនគិតពីផលអាក្រក់ដែលមានលើសុខភាពផ្លូវចិត្ត ផ្លូវកាយ បូករួមទាំងទំនាក់ទំនងក្នុងគ្រួសារ និងជីវិតក្នុងសង្គមផងដែរ” ។

TikTok ដែលមានជនជាតិអាមេរិកប្រើប្រាស់ជាង ១៥០ លាននាក់បានឆ្លើយតបថា ក្រុមហ៊ុនមានច្បាប់ការពារចំពោះយុវវ័យ រួមទាំងការកំណត់ពេលវេលា ៦០ នាទី សម្រាប់ការបិទកម្មវិធីដោយស្វ័យប្រវត្តិចំពោះអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំ និងមានការគ្រប់គ្រងគណនីក្មេងជំទង់ពីអាណាព្យាបាលផងដែរ ។

លោក Shou Zi Chew នាយកប្រតិបត្តិ TikTok

យ៉ាងណាមិញ រដ្ឋ Utah កំពុងស្វែងរកការផ្តន្ទាទោសរដ្ឋប្បវេណី ក៏ដូចជាដីកាហាមឃាត់ TikTok ពីបទបំពានច្បាប់រដ្ឋ ដែលការពារអ្នកប្រើប្រាស់ ។ ទន្ទឹមនោះ ក្រៅពីរដ្ឋ Utah នៅមានរដ្ឋ Indiana ក៏ប្រឆាំងនឹង TikTok ដែរ ចំណែកឯរដ្ឋ Arkansas បានប្តឹងទាំង TikTok និង Facebook នៅក្នុងខែមីនាពីបទជំរុញឲ្យអ្នកប្រើប្រាស់ញៀននឹងកម្មវិធីរបស់ខ្លួនទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Asianone

ចុចអាន៖ ការធ្វើបច្ចុប្បន្នភាពមុខងារ Family Pairing និងការបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម