ព័ត៌មានអន្ដរជាតិ
រដូវរងានៅ វៀតណាម ឆ្នាំនេះនឹងមានសីតុណ្ហភាពត្រជាក់តិចតួចប៉ុណ្ណោះ
ក្រុមអ្នកជំនាញអាកាសធាតុបានព្យាករណ៍ថា តំបន់ភាគខាងជើង និងភាគកណ្តាលរបស់ប្រទេសវៀតណាមនឹងមានអាកាសធាតុត្រជាក់តិចតួចបំផុតសម្រាប់រដូវរងាក្នុងឆ្នាំនេះ ដោយសារបាតុភូតអាកាស El Nino បង្កើនសីតុណ្ហភាពជាមធ្យមខ្ពស់ជាងឆ្នាំមុនៗ ។
លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករណ៍អាកាសធាតុនៅមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ថា សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសក្នុងខែនេះ បានកើនឡើងខ្ពស់ជាងកម្រិតមធ្យមពី ០.៥ ទៅ ១ អង្សាសេ ។
ស្របពេលជាមួយគ្នានេះ លោក Van Huong បានអះអាងថា នៅក្នុងខែវិច្ឆិកា និងខែធ្នូ ដែលជាខែឈានចូលរដូវរងាសម្រាប់ប្រទេសវៀតណាម សីតុណ្ហភាពត្រូវបានព្យាករណ៍នឹងកើនឡើងខ្ពស់ជាងធម្មតាពី ០.៥ ទៅ ១.៥ អង្សាសេ ។
អ្នកជំនាញរូបនេះបញ្ជាក់ទៀតថា រដូវរងានៅវៀតណាមក្នុងឆ្នាំនេះនឹងភាពត្រជាក់តិចតួចប៉ុណ្ណោះ ហើយរយៈពេលក៏ខ្លីជាងកំណត់ត្រានៃឆ្នាំមុនៗផងដែរ នោះក៏ដោយសារតែផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino ដែលបង្កការរំខានជាបន្តបន្ទាប់នៅជុំវិញពិភពលោក ។
គួរបញ្ជាក់ថា នៅប្រទេសវៀតណាម ជាធម្មតារដូវរងានឹងចូលមកដល់តំបន់ភាគខាងជើង និងភាគកណ្តាលក្នុងខែវិច្ឆិកា ហើយមានរយៈពេលរហូតដល់ខែមីនា ។ ប៉ុន្តែអ្នកឧតុនិយមមួយចំនួនមិនប្រាកដប្រជាថា តើរដូវរងានៅវៀតណាមឆ្នាំនេះនឹងចាប់ផ្ដើម ក៏ដូចជាបញ្ចប់នៅខែណានោះទេ ខណៈតំបន់ជាច្រើននៅទូទាំងផែនដីបានឃើញរួចទៅហើយនូវវដ្ដរដូវដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនអាចទាយទុកជាមុនបានទាំងការចាប់ផ្ដើម និងបញ្ចប់នៃបាតុភូត El Nino នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប